កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ទី៤ នៅខេត្តពោធិ៍សាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ទី៤ នៅខេត្តពោធិ៍សាត់

កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ទី៤ នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីខ្នាតធំ ទី៤ របស់កម្ពុជា នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗ ខាងមុខនេះ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទំហំទុនវិនិយោគសរុប ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង ដល់ពលរដ្ឋកម្ពុជា។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថារោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី Zo Motor ទី៤នេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តប្រមាណ ៥ពាន់គ្រឿងក្នុងមួយឆ្នាំ។ បច្ចុប្បន្ន កំពុងដំណើរការសាងសង់។

Advertisement

ឯកឧត្តមបញ្ជាក់ថា «រោងចក្រហ្សូម៉ូធ័រនេះ ជារោងចក្រទី៤ហើយដែលផ្ដោតទៅលើការផ្គុំ និងតំឡើងរថយន្តប្រភេទអគ្គិសនី EV»នេះ។ តាមផែនការ Zo Motor មានសមត្ថភាពផលិតបានប្រមាណ ៥ពាន់គ្រឿងក្នុង១ឆ្នាំ»។

ដោយឡែក រោងចក្ររោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី ចំនួន ៣ផ្សេងទៀត គឺក្រុមហ៊ុន GTV និងក្រុមហ៊ុន BYD កំពុងដំណើរការនៅក្នុងខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនី ប្រមាណ ១ម៉ឺន៥ពាន់គ្រឿង ក្នុងមួយឆ្នាំ និងរោងចក្រ ធីអេក អូតូម៉ូទិក កំពុងសាងសង់ផងដែរ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានកត់សម្គាល់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា ហើយលោកជឿថាវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនី មិនត្រឹមតែជួយកាត់បន្ថយការនាំចូលរថយន្ត​ពីខាងក្រៅ ប៉ុណ្ណោះទេ ក៏ជំរុញឲ្យការប្រើប្រាស់រថយន្តអគ្គីសនីនៅកម្ពុជា កើនឡើងថែមទៀត ចំពេលពិភពលោកកំពុងជួ​បវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ឯកឧត្តមបន្ថែមថា«ការប្រើប្រស់យានយន្តអគ្គិសនីមានកំណើនខ្ពស់ដោយសារនិន្នាការជាសាកល តម្លៃក៏ធូរល្អ។ ខណៈដែលឥន្ធនៈ សាំងម៉ាស៊ូតកំពុងឡើងថ្លៃ ដោយសារជម្លោះនៅមជ្ឈឹមបូព៌ា»។

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា មានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន១០ កំពុងមានដំណើរការផលិតកម្មដោយទទួលបានសមិទ្ធផលសម្រេចសរុប ៣ម៉ឺន ១ពាន់ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា