ក្រសួងការបរទេសច្រានចោលការបំភ្លៃព័ត៌មានថា កម្ពុជា «សុខចិត្តកាត់ដីឱ្យថៃជាថ្នូរសន្តិភាព» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេសច្រានចោលការបំភ្លៃព័ត៌មានថា កម្ពុជា «សុខចិត្តកាត់ដីឱ្យថៃជាថ្នូរសន្តិភាព»

ក្រសួងការបរទេសច្រានចោលការបំភ្លៃព័ត៌មានថា កម្ពុជា «សុខចិត្តកាត់ដីឱ្យថៃជាថ្នូរសន្តិភាព»

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី30មីនា បានចេញសេចក្តីថ្លែងការណ៍បដិសេធការយកប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិត។

Advertisement

សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ពីការប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រវាងបារាំង និងសៀម។

ប្រមុខការទូតកម្ពុជាបានលើកឡើងថា ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់រំលោភលើខ្សែព្រំដែន ភាគីទាំងពីរ កម្ពុជា និងថៃ ត្រូវតែប្រគល់ដីឱ្យគ្នាទៅវិញទៅមក។ ក្រសួងការបរទេសពន្យល់ថា នេះគឺជាឆន្ទៈត្រឹមត្រូវ ស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនបន្សល់ទុកពីបារាំង។

រយៈពេលជាង ២ទសវត្សរ៍មកនេះ កម្ពុជាបានខិតខំធ្វើការជាមួយភាគីថៃ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ខ្សែព្រំដែនឱ្យបានច្បាស់លាស់ និងយុត្តិធម៌បំផុត។ ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់យកផ្លូវចរចាដោយសន្តិវិធី ប៉ុន្តែដាច់ខាតមិនទទួលយកការកំណត់ព្រំដែនតាមរយៈការប្រើកម្លាំងបាយឡើយ។

ចំពោះការផ្សព្វផ្សាយថា កម្ពុជាសុខចិត្តកាត់ដីឱ្យថៃនោះ អ្នកនាំពាក្យក្រសួងការបរទេស សង្កត់ធ្ងន់ថា គឺជាការមួលបង្កាច់ខុសពីការពិតទាំងស្រុង ដើម្បីកេងចំណេញនយោបាយ និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

បើតាមអ្នកនាំពាក្យ ឯកឧត្តម ប្រាក់ សុខុន និយាយផ្ដោតលើការគោរពអធិបតេយ្យភាពទៅវិញទៅមក និងការដោះស្រាយតាមបច្ចេកទេសច្បាប់ មិនមែនជាការលះបង់ទឹកដីដូចការចោទប្រកាន់នោះទេ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា