ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បន្តគង់ប្រថាប់មួយរយៈទៀត​នៅប្រទេសចិនដើម្បីតាមដានព្រះរាជសុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បន្តគង់ប្រថាប់មួយរយៈទៀត​នៅប្រទេសចិនដើម្បីតាមដានព្រះរាជសុខភាព

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បន្តគង់ប្រថាប់មួយរយៈទៀត​នៅប្រទេសចិនដើម្បីតាមដានព្រះរាជសុខភាព

ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរនឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង ប្រទេស​ចិន មួយរយៈទៀតដើម្បីឱ្យក្រុមគ្រូពេទ្យតាមដានពិនិត្យ និងព្យាបាលជា​បន្តទៀត។

Advertisement

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី៣១ ខែមីនា បានឱ្យដឹងថា ក្នុងរយៈពេល ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិខ្មែរជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេច​យាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ។តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ជាទីបំផុត ពីក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំងបានបញ្ជាក់ថាការពិនិត្យព្រះរាជសុខភាពថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយនៅមានបញ្ហាសុខភាពមួយចំនួន ដែលត្រូវតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។
តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យ ព្រះអង្គ គង់ប្រថាប់បន្តមួយរយៈ​ទៀត ដែលពុំអាចយាងនិវត្តន៍ទៅកាន់មាតុ​ប្រទេស នៅពេលនេះបានទេ ។

គប្បីជម្រាបជូនថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេបានទទួលនូវការ​ពិនិត្យនិងព្យាបាល​ព្រះរាជសុខភាព​ជាទៀង​ទាត់ពីក្រុមគ្រូពេទ្យចិន។ មុននេះព្រះអង្គទាំងទ្វេស្ដេចយាងបានទៅកាន់រាជធានីប៉េក៉ាង​កាលពីថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ពិនិត្យ​ព្រះរាជ​សុខភាព ។តាមកម្មវិធី ព្រះករុណា​ព្រះ​មហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី ស្តេចនឹងយាង
មកមាតុភូមិវិញក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕


ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា