អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញឱ្យពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនគន្លឹះ។ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញឱ្យពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនគន្លឹះ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញឱ្យពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនគន្លឹះ។

ភ្នំពេញ៖ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញឱ្យពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះ ។ប្រជាជនគន្លឹះនៅទីនេះ គឺសំដៅទៅលើឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

Advertisement

ក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង តាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ​២០២៣-២០២៨ នាថ្ងៃទី៣០ខែមីនា ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងពីសមិទ្ធផល​ដែលបានសម្រេច​ជោគជ័យ នៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់​ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។

ទន្ទឹមគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន។ឯកឧត្តមបញ្ជាក់ថា យោងលទ្ធផល ឆ្នាំ២០២៤ កន្លងមកការឆ្លងថ្មីមេរោគ​អេដស៍នៅកម្ពុជា បានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែក៏ស្ថិតនៅឆ្ងាយពីគោលដៅ​យុទ្ធសាស្រ្ត​ជាតិ​បានកំណត់​ប្រមាណជា ២០០ករណី ក្នុង ១ឆ្នាំ ។ ចំណែកក្រុមប្រជាជនគន្លឹះ នៅមានអត្រាផ្ទុកមេរោគអេដស៍​ខ្ពស់នៅឡើយ បើធៀបជា​មួយប្រជាជនទូទៅ ។

ឯកឧត្តមបន្តថា ដូចនេះត្រូវបន្តសហការជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជី ផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំ​ទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន លើការងារឆ្លើយ​តបមេរោគអេដស៍ និងជំងឺអេដស៍ ។

គួរបញ្ជាក់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល គឺ៖ កាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ឱ្យបានតិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, កាត់បន្ថយការស្លាប់​ដោយសារ​អេដស៍ឱ្យបានតិចជាង២០០នាក់/ឆ្នាំ និងលុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ។ នៅឆ្នាំ២០២៥ មានអ្នកផ្ទុកមេរោគអេដស៍ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ជាង ៧ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេដស៍​ជាង ៥ម៉ឺននាក់ ស្មើនឹង៧៥% បានទទួលបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស.) នៅតាមមូលដ្ឋានសុខាភិបាលទូទាំង ២៥ រាជធានី ខេត្ត ។ ចំណែកសន្ទស្សន៍ នៃការរើសអើង មាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ មានការថយចុះខ្លាំង គួរជាទីមោទនៈ ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា