សិក្ខាសាលាស្តីពីការថែទាំសុខភាពបែបវិទ្យាសាស្រ្ត និងសក្តានុពលអាជីវកម្មយុគសម័យថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិក្ខាសាលាស្តីពីការថែទាំសុខភាពបែបវិទ្យាសាស្រ្ត និងសក្តានុពលអាជីវកម្មយុគសម័យថ្មី

សិក្ខាសាលាស្តីពីការថែទាំសុខភាពបែបវិទ្យាសាស្រ្ត និងសក្តានុពលអាជីវកម្មយុគសម័យថ្មី

ភ្នំពេញ ៖ ក្រុមហ៊ុន ញូ-ធី-រីច ឯ.ក បានរៀបចំសិក្ខាសាលា ស្តីពីការថែទាំសុខភាពបែបវិទ្យាសាស្រ្ត និងសក្តានុពលអាជីវកម្មយុគសម័យថ្មី នៅសាលសន្និសីទសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់ និងផ្តល់គុណតម្លៃលើការថែទាំសុខភាព ស្វែងយល់ឱ្យកាន់តែច្បាស់នូវឱកាសអាជីវកម្មក្នុង វិស័យអាហារូបត្ថម្ភ និងសម្រស់ដែលផលិតឡើងតាមបច្ចេកវិទ្យាចំនួន៦របស់ពិភពលោក។

Advertisement

ឯកឧត្តម ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយក ក្រុមហ៊ុន ញ៉ូ-ធី-រីច ឯ.ក មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបានផ្តោតជាសំខាន់លើសមាហរណកម្ម នៃដំណោះស្រាយការថែទាំសុខភាពតាមបែបវិទ្យាសាស្ត្រ ជាមួយនឹងការលេចឡើងនូវគំរូអាជីវកម្ម ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសុខភាព និងសម្រស់។ ក្រៅអំពីការទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីវិធីការពារថែរក្សាសុខភាព វិទ្យាសាស្ត្រចំណីអាហារ ព្រមទាំងបច្ចេកវិទ្យាទំនើបកំពុងកែប្រែយុគសម័យថ្មីឱ្យទៅជាកាលានុវត្តន៍ភាពអាជីវកម្មដែលសម្របខ្លួនបានគ្រប់កាលៈទេសៈ និងគ្រប់សម័យកាល។ វាគ្មិនទាំងអស់ក៏បានចែករំលែកនូវទស្សនៈវិស័យប្រកបដោយគុណតម្លៃ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបន្តថា សិក្ខាសាលានេះ បានបង្ហាញថា ការច្របាច់បញ្ចូលគ្នានៃការយល់ដឹងស្តីពីសុខភាព និងភាពជា សហគ្រិន បង្ហាញនូវកាលានុវត្តន៍ភាពដ៏មានសក្តានុពល សម្រាប់មនុស្សគ្រប់រូបដែលកំពុងស្វែងរកកំណើនហិរញ្ញវត្ថុ ការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណស្តីពីការកំណត់ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ផែនការពហុវិស័យជាតិស្តីពីការការពារនិងការប្រយុទ្ធនឹងជម្ងឺមិនឆ្លង គោលនយោបាយជាតិស្តីពីកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ១៩៥០។

ឯកឧត្តមអគ្គនាយកបន្ថែមថា អ្វីដែលកាន់តែពិសេសទៀតនោះគឺ នៅក្នុងកម្មវិធីនេះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ុត សុខល់ នាយកមជ្ឍមណ្ឌលរោគវិនិច្ឆ័យ Biomedic ដែលបានធ្វើបទបង្ហាញស្តីអំពីតួនាទីរបស់មជ្ឈមណ្ឌលនេះ នៅក្នុងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ ជាមួយឯកឧត្តមអគ្គនាយកក្រុមហ៊ុន ញូ-ធី-រីច ឯ.ក ប្រកបដោយស្មារតីសាមគ្គីភាព និងភាតរភាព ។

គួរបញ្ជាក់ផងដែរថា នៅក្នុងសិក្ខាសាលាស្តីពីការថែទាំសុខភាពបែបវិទ្យាសាស្រ្ត និងសក្តានុពលអាជីវកម្មយុគសម័យថ្មីដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីលោកជំទាវ ម៉ី ធីតា អគ្គនាយិការ លោកឧកញ្ញ៉ាបណ្ឌិត ស្រ៊ី ហាតូរី វិនិយោគិន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ញ៉ូ-ធី-រីច ឯ.ក លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រព័ន្ធអប់រំ និងដៃគូអាជីវកម្មគ្រប់ជាន់ថ្នាក់ជាច្រើននាក់ ហើយនៅក្នុងព្រឹត្តិការណ៍នោះក៏ឃើញមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញអាហារូបត្ថម្ភ សហគ្រិន និងប្រជាពលរដ្ឋផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា