ធ្លាក់យន្តហោះយោធារុស្ស៊ី ស្លាប់ ២៩ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាក់យន្តហោះយោធារុស្ស៊ី ស្លាប់ ២៩ នាក់

ធ្លាក់យន្តហោះយោធារុស្ស៊ី ស្លាប់ ២៩ នាក់

ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍ថា មនុស្សយ៉ាងហោច ២៩ នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកជញ្ជូនយោធាធុន An-26 នៅតំបន់គ្រីមៀ ។

Advertisement

យន្តហោះនេះ បានដាច់ទំនាក់ទំនង នៅពេលហោះហើរពីលើឧបទ្វីបសមុទ្រខ្មៅ នៅម៉ោង ៦ ល្ងាចថ្ងៃ អង្គារ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យអ្នកដំណើរចំនួន ២៣ នាក់ និងសមាជិកក្រុមយានិកចំនួន ៦ នាក់បាត់បង់ជីវិត ។

ភ្លាមៗ រុស្ស៊ីមិនបានបញ្ចេញព័ត៌មានអំពីមូលហេតុធ្លាក់ទេ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីអះអាងថា វាមិនមែនធ្លាក់ដោយសារអ៊ុយក្រែនបាញ់ឡើយ ។

យោងតាមសារព័ត៌មាន RIA Novosti, ទិន្នន័យបឋមបានបង្ហាញថា យន្តហោះដឹកជញ្ជូនយោធាធុន An-26 បានជួបគ្រោះថ្នាក់ធ្លាក់ ដោយសារបញ្ហាបច្ចេកទេស ។

បើតាម RT, An-26 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនមធ្យម មានម៉ាស៊ីនស្លាបចក្រពីរ ដែលផលិតដោយក្រុមហ៊ុន Antonov នៃអតីតសហភាពសូវៀត។

វាមានសមត្ថភាពដឹកជញ្ជូនទាហានរហូតដល់ ៤០ នាក់ ហើយមុខងារស្នូល គឺសម្រាប់ការដាក់ពង្រាយទាហានឆ័ត្រយោង និងជម្លៀសអ្នករងរបួស ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា