លោកជំទាវ ពេជ ចន្ទមុន្នី ៖រយៈពេល ៧១ឆ្នាំ កាកបាទក្រហមកម្ពុជាបានខិតខំយ៉ាងខ្លាំង បំពេញតួនាទីក្នុងវិស័យមនុស្សធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ ពេជ ចន្ទមុន្នី ៖រយៈពេល ៧១ឆ្នាំ កាកបាទក្រហមកម្ពុជាបានខិតខំយ៉ាងខ្លាំង បំពេញតួនាទីក្នុងវិស័យមនុស្សធម៌

លោកជំទាវ ពេជ ចន្ទមុន្នី ៖រយៈពេល ៧១ឆ្នាំ កាកបាទក្រហមកម្ពុជាបានខិតខំយ៉ាងខ្លាំង បំពេញតួនាទីក្នុងវិស័យមនុស្សធម៌

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានគូសបញ្ជក់ថា រយៈពេល ៧១ឆ្នាំ កន្លងមកនេះកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជា​ជំនួយការជូនអាជ្ញាធរ​សាធារណៈនៅក្នុងវិស័យមនុស្សធម៌។

Advertisement

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងកាលរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់កាលកណ្តាលកាកបាទ​ក្រហមកម្ពុជាក្នុងឱកាសបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ថា រយៈពេល ៧១ឆ្នាំ កន្លងមកនេះ កាកបាទក្រហម​កម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជា​ជំនួយការជូនអាជ្ញាធរសាធារណៈ​នៅក្នុងវិស័យមនុស្សធម៌ រួមមានជាអាទិ៍ក្នុងពេលមានគ្រោះមហន្តរាយ វិបត្តិភ័យ សង្គ្រាម និងសន្តិភាព ។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី ដូសា ណាហ្សាមី សាលម៉ាន(Dorsa Nazami-Salman) ប្រធាន​បេសកកម្ម អន្តរជាតិកាកបាទក្រហម (ICRC )ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។

ដោយឡែកចំពោះកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” លោកជំទាវបញ្ជាក់ថា​គឺជាការបង្ហាញនូវឆន្ទៈរួមគ្នា​គិតគូរ​ទៅលើប្រព័ន្ធគ្រប់គ្រង ការកំណត់តួនាទីភារកិច្ចឱ្យកាន់តែច្បាស់លាស់ ទំនួលខុសត្រូវនិងគណនេយ្យភាព ដើម្បីបន្តជួយជំរុញ​ឱ្យស្ថាប័នកាកបាទ​ក្រហមកម្ពុជា មានសមត្ថភាពកាន់តែរឹងមាំបន្ថែមទៀត មានភាពធន់ ព្រមទាំងមានការត្រៀម​លក្ខណៈរួច​ជាស្រេចឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ ដែលនឹងកើតមានឡើងជាយថាហេតុ ដោយសារតែការផ្លាស់ប្តូររបត់នយោបាយ រួមជាមួយនឹងស្ថានភាពពិភពលោកដែលវិវត្តន៍កាន់តែស្មុគ្រស្មាញឡើងៗ។

ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា