ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ គ្រោងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ គ្រោងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ

ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ គ្រោងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ

គម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» ក្នុងដំណាក់កាលទី២ ត្រៀមនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។

Advertisement

ឯកឧត្តមបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងផ្ទាល់នៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ កាលពីចុងខែមីនា ដើម្បីត្រៀមលក្ខណៈបើកការដ្ឋានសាងសងគម្រោងនេះ។ គម្រោងនេះមិនត្រឹមតែជាផ្លូវទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្មកម្ពុជាទៅកាន់សមុទ្រ ដែលនឹងក្លាយជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

ព្រែកជីកនេះ ឆ្លងកាត់ក្រុង-ស្រុកចំនួន ៦ នៃខេត្តកាកែវ ក្នុងប្រវែងប្រមាណ ៥៨ គីឡូម៉ែត្រ រួមមាន៖ ស្រុកអង្គរបូរី, ព្រៃកប្បាស, ស្រុកទ្រាំង, បូរីជលសារ, កោះអណ្ដែត និងស្រុកគិរីវង់។

គម្រោងនេះត្រូវបានឯកឧត្តម វ៉ី សំណាង ចាត់ទុកថា ជាដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងការបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ិន បានបញ្ជាក់នៅមុខប្រធានសភារដ្ឋសភាកម្ពុជា កាលពីថ្ងៃទី ៣១ មីនាថា ប្រទេសចិននឹងបន្តគាំទ្ររហូតដល់គម្រោងជីកព្រែកហ្វូណនតេជោសម្រេចបានជោគជ័យតាមការគ្រោងទុក។
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងព្រែកជីកប្រវត្តិសាស្រ្តទី១របស់កម្ពុជា ដែលបានបើកការដ្ឋានសាងសង់កាលពីដើមសីហា ឆ្នាំ ២០២៤។

ព្រែកជីហ្វូណនតេជោ នឹងបម្រើឲ្យវិស័យនាវាចរណ៍ ការដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់រវាងទន្លេមេគង្គ និងផ្លូវសមុទ្រក្នុងខេត្តកំពត។ ផ្លូវទឹកនេះ ត្រូវកាត់តាមខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្ត កែប។ យោងតាមផែនការ ព្រែកជីកនេះ ត្រូវការរយៈពេលសាងសង់ចំនួន ៤ឆ្នាំ ដោយគ្រោងចំណាយថវិកាប្រមាណ ១៧០០លានដុល្លារ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា