មេធំអ៊ីស្រាអែល ប្តេជ្ញាបន្តលុបបំបាត់របបភេរវកម្មអ៊ីរ៉ង់ ឱ្យខានតែបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំអ៊ីស្រាអែល ប្តេជ្ញាបន្តលុបបំបាត់របបភេរវកម្មអ៊ីរ៉ង់ ឱ្យខានតែបាន

មេធំអ៊ីស្រាអែល ប្តេជ្ញាបន្តលុបបំបាត់របបភេរវកម្មអ៊ីរ៉ង់ ឱ្យខានតែបាន

ហ៊្សេរុយសាឡិម ៖ ទោះបីអាមេរិកនិយាយថា កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្គ្រាមក៏ដោយ មេដឹកនាំអ៊ីស្រាអែលបានប្រកាសក្តែងៗកាលពីថ្ងៃ អង្គារ ថា ទីក្រុងហ៊្សេរុយសាឡិម ប្តេជ្ញាបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ រហូតដល់របបភេរវកម្មអ៊ីរ៉ង់ត្រូវបានកម្ទេចចោលទាំងស្រុង ។

Advertisement

សម្តីគំរាមរបស់មេធំអ៊ីស្រាអែល ធ្វើឡើងភ្លាមៗក្រោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និយាយថា ប្រទេសរបស់លោកមានឆន្ទៈចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែកំពុងស្វែងរកការធានាថា ជម្លោះនេះនឹងមិនកើតឡើងម្តងទៀតឡើយ ។

បើតាម Straits Times, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃ អង្គារ យ៉ាងដូច្នេះថា យើងត្រូវតែមានចំណាត់ការ ហើយយើងនឹងធ្វើសកម្មភាព ។

លោកថា យើងនៅតែរឹងមាំក្នុងបេសកកម្មរបស់យើង ហើយយើងបានផ្លាស់ប្តូរមុខមាត់នៅមជ្ឈិមបូព៌ា… ទោះបីជាសង្គ្រាមកំពុងបន្តក៏ដោយ អ៊ីស្រាអែលបានលេចចេញជា “មហាអំណាចក្នុងតំបន់” ។

គួរកត់សម្គាល់ លោកនាយករដ្ឋមន្រ្តី Netanyahu និងលោកប្រធានាធិបតី Donald Trump បានចាប់ដៃគ្នាដុតបញ្ឆេះភ្លើងសង្គ្រាមថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamanei ដែលបានបង្កឱ្យមានរលកនៃការវាយប្រហារសងសឹកទូទាំងតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា