លោក ត្រាំ ថា អ៊ីរ៉ង់ស្នើសុំបទឈប់បាញ់ តែ អ៊ីរ៉ង់ ថា មិនពិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អ៊ីរ៉ង់ស្នើសុំបទឈប់បាញ់ តែ អ៊ីរ៉ង់ ថា មិនពិត

លោក ត្រាំ ថា អ៊ីរ៉ង់ស្នើសុំបទឈប់បាញ់ តែ អ៊ីរ៉ង់ ថា មិនពិត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ ស្នើសុំបទឈប់បាញ់ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ និយាយថា មិនមែនជាការពិត។

Advertisement

តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ លោក ត្រាំ បានរៀបរាប់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្នើសុំបទឈប់បាញ់មួយ ប៉ុន្តែ បានទទូចថា សាធារណៈរដ្ឋអ៊ីស្លាម ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាមុនសិន។

យ៉ាងណាក៏ដោយ ទីក្រុង តេហេរ៉ង់ បានបដិសេធថា ប្រធានាធិបតី Masoud Pezeshkian មិនបានស្វែងរកបទឈប់បាញ់ ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានប្រកាស កាលពីល្ងាចថ្ងៃពុធថា អ៊ីរ៉ង់បានបន្តវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើមូលដ្ឋានអ៊ីស្រាអែល និង សហរដ្ឋអាមេរិក នៅឈូងសមុទ្រ។

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Al Jazeera ដែលចាក់ផ្សាយ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា មិនមាន “ការចរចា” ជាមួយសហរដ្ឋអាមេរិកទេ ហើយថា ទីក្រុង Tehran មិនបានឆ្លើយតបទៅនឹងសំណើ ដែលបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្រ្គាមនោះឡើយ ។ លោក Araghchi បន្ថែមថា «មានការដោះដូរសារ តាមរយៈអន្តរការី… នេះមិនមែនជាវិធីបង្កើតការចរចាទេ» ។

យ៉ាងណា បើតាមសារព័ត៌មាន Dailymirror, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាង កាលពីថ្ងៃអង្គារ ថា ប្រទេសលោកមានឆន្ទៈចាំបាច់ដើម្បីបិទបញ្ចប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែ ត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួន រួមទាំង ការធានាសន្តិសុខ ឬ គ្មានការឈ្លានពានឡើងវិញ ជាដើម ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា