លោក ពូទីន ថា អាមេនី មិនអាចនៅអឺរ៉ុប និង ប្លុកសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលតែមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ថា អាមេនី មិនអាចនៅអឺរ៉ុប និង ប្លុកសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលតែមួយ

លោក ពូទីន ថា អាមេនី មិនអាចនៅអឺរ៉ុប និង ប្លុកសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលតែមួយ

មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយថា ប្រទេស អាមេនី មិនអាចស្ថិតនៅក្នុង ទាំងសហភាពអឺរ៉ុប និង ប្លុកសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលតែមួយ បានទេ។

Advertisement

ថ្លែងអំឡុងកិច្ចប្រជុំដ៏តានតឹង ជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធ លោក ពូទីន បានប្រាប់ត្រង់ៗថា «យើងឃើញថា អាមេនី កំពុងពិភាក្សាអំពីការអភិវឌ្ឍ ទំនាក់ទំនង ជាមួយនឹងសហភាពអឺរ៉ុប… វាមិនអាចទៅរួចទេ ការណ៍ដែលស្ថិតនៅក្នុងសហភាព ទាំងពីរ ព្រមគ្នា» ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអាមេនី បាននិយាយថា លោកដឹងថា ការនៅក្នុងសហភាពទាំងពីរ គឺមិនស៊ីគ្នា ប៉ុន្តែ លោកអះអាងថា ការបន្តផ្លូវទាំងពីរ គឺអាចធ្វើទៅបាន សម្រាប់ពេលនេះ ។

លោក Nikol Pashinyan បានបន្ថែមថា «នៅពេលដំណើរការរីកចម្រើន ដល់ចំណុច ដែលត្រូវការ ការសម្រេចចិត្ត ខ្ញុំជឿថា ប្រជាពលរដ្ឋនៃសាធារណរដ្ឋអាមេនី នឹងធ្វើការសម្រេចចិត្ត»។

ការណ៍នេះ បានកើតឡើង ចំពេលដែលមានភាពតានតឹង ជុំវិញការរុញច្រាន របស់ រដ្ឋបាលទីក្រុង យ៉េរ៉េវ៉ាន់ ឆ្ពោះទៅរកលោកខាងលិច ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ពោលគឺ បន្ទាប់ពីទីក្រុងមូស្គូ មិនបានធ្វើអន្តរាគមន៍ផ្នែកយោធា នៅពេលដែល ប្រទេស អាស៊ែរបៃហ្សង់ បានចាប់ផ្តើមការវាយលុក ប្រឆាំងនឹងក្រុមផ្តាច់ខ្លួនជនជាតិ អាមេនី នៅឆ្នាំ២០២៣ ។

ជាក់ស្តែង អតីតសាធារណរដ្ឋសូវៀត មួយនេះ បានបញ្ឈប់សមាជិកភាព នៃ សម្ព័ន្ធភាពសន្តិសុខ CSTO ដែលដឹកនាំដោយរុស្ស៊ី ក្នុងឆ្នាំ២០២៤ ហើយនៅឆ្នាំដដែលនោះ ប្រទេស អាមេនី ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ដោយធ្វើឱ្យមានភាពប្រេះឆាកាន់តែស៊ីជម្រៅ ជាមួយទីក្រុងម៉ូស្គូ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា