កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ឃាត់ខ្លួនជនបរទេស២០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ឃាត់ខ្លួនជនបរទេស២០នាក់

កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ឃាត់ខ្លួនជនបរទេស២០នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន២០នាក់ (ស្រី្ត ២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

Advertisement

បើតាមប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈ ទូរសព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន ៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។

ប្រភពដដែលបន្តថា យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរស័ព្ទដៃសន្និដ្ឋាន​បានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូស​ទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាល្លឺម៉ង់ ,សហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

ជុំវិញករណីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់បានបង្ហាញ នូវប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោស​សម្អាតឱ្យអស់​នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦៕

ដោយ៖ង៉ាន ទិត្យ
រូបថត៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា