កម្ពុជាប្រារព្ធពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រារព្ធពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយ

កម្ពុជាប្រារព្ធពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយ

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “សុខភាពតែមួយនៅកម្ពុជា» កាលពីព្រឹកថ្ងៃពុធ ទី១ ខែមេសា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

Advertisement

ព្រឹត្តិការណ៍សុខភាពតែមួយនៅព្រះរាជាណាចក្រកម្ពុជានា (One Health For Cambodia) ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង ដែលនឹងត្រូវរៀបចំពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាពសម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ការការពារ ការរីករាលដាល ជំងឺរាតត្បាតជាសកលក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។

ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយបានបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់នឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ សុខភាពមនុស្ស និងសុខភាពសត្វ។

សកម្មភាពទាំងនោះ រួមមាន៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ពាក់ព័ន្ធជាមួយប្រសិទ្ធភាព ការត្រួតពិនិត្យ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅក្នុងវិស័យសុខាភិបាល និងវិស័យកសិកម្ម និងលើកកម្ពស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគដោយមានការទទួលខុសត្រូវក្នុងការទប់ស្កាត់ហានិភ័យនានា។

ការការពារ និងត្រួតពិនិត្យជំងឺឆ្លងពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស គឺជាសកម្មភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រ សុខភាពតែមួយ។ ជំងឺដែលកើតមានញឹកញាប់ ដូចជា ផ្តាសាយបក្សី ជំងឺ Nipah ជំងឺកូវីដ-១៩ ជំងឺរលាកស្រោមខួរក្បាល និងជំងឺឆ្កែឆ្កួត ត្រូវបានផ្ដោតការយកចិត្តទុកដាក់ នៅក្នុងប្រព័ន្ធតាមដានជំងឺរបស់ក្រសួងទាំង៣ ក្នុងយន្តការរបស់គណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា សម្រាប់វិស័យកសិកម្ម One Health គឺផ្តោតសំខាន់លើបង្ការជំងឺឆ្លងក្នុងផលិតកម្មបសុសត្វ និងជលផល ដើម្បីធានាភាពធន់ផលិតកម្ម ព្រមទាំងការចូលរួមគាំទ្រការធានាសុខភាពសាធារណៈ តាមរយៈការបង្ការការឆ្លងជំងឺពីសត្វមកមនុស្ស។

ក្នុងន័យនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺចូលរួមក្នុងការស៊ើបអង្កេត និងឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺសត្វ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាល។ ក្នុងកិច្ចការនេះដែរ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ ក៏ចូលរួមស៊ើបអង្កេតនិងឆ្លើយតបនឹងជំងឺសត្វព្រៃ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមនេះ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសបុរេសកម្មមួយក្នុងតំបន់៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា