កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យ ចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យ ចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន

កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យ ចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន

ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាព​មានការ កើនឡើង នៅ ទូទាំងប្រទេស ដែលអាចបង្ក​ឱ្យមាន​ហានិភ័យនៃអគ្គិភ័យលើផ្ទះសម្បែង និងភ្លើងឆេះព្រៃ​ជាដើម។ ទន្ទឹមនេះ​ក្រសួង​ក៏បានដាស់តឿន​សាធារណជន​ឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបង្ការចំពោះ​ស្ថានភាព​គួរ​បារម្ភនេះ។

Advertisement

ក្រសួងបរិស្ថានឱ្យដឹងថា ស្ថានភាពអាកាសធាតុក្តៅ និង​ស្ងួត មានរយៈពេលយូរក្នុងពេលេះជាច្រើន​សប្តាហ៍ខាងមុខ អាចបណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាល​យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដី​កសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើមិនមានការប្រុង​ប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់​ស្កាត់ឱ្យបាន។

ចំពោះស្ថានភាពនេះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាម​មូលដ្ឋាន និងសហគមន៍ ។ក្រសួងដាស់តឿនថា សូម្បីតែកម្ទេចភ្លើងតូចៗ ក៏អាចចេញពីការគ្រប់គ្រងមិន​បាន​​ត្រឹមត្រូវ ក៏អាចឆាប​ឆេះយ៉ាងឆាប់រហ័ស ក្រោម​លក្ខខណ្ឌកំដៅខ្លាំង និងខ្យល់បក់ខ្លាំង។

កន្លងទៅក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា “ភ្លើងដែលបណ្តាលមកពីការធ្វេស​ប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យ​សម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត” ។ដោយឡែក​ប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាត​បរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។

ក្រសួងបរិស្ថានក៏ស្នើដល់អាជ្ញាធរមូលដ្ឋាន ឱ្យពង្រឹងការ​ត្រួតពិនិត្យ និងវិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុង​តំបន់ ដែល​មានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គិភ័យទ្រង់ទ្រាយធំ និងបាន​អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមសហការ​ដោយអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់​អាជ្ញាធរ​មានសមត្ថកិច្ចស្តីពីការបង្ការអគ្គិភ័យ ដើម្បីកាត់​បន្ថយ​ហានិភ័យនៃគ្រោះមហន្តរាយអគ្គិភ័យ និងធានា​សុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍ ក្នុងរដូវប្រាំង៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា