រដ្ឋមន្ត្រីការពារជាតិកោតសរសើរវីរភាពកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការពារជាតិកោតសរសើរវីរភាពកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី

រដ្ឋមន្ត្រីការពារជាតិកោតសរសើរវីរភាពកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរ និងសាកសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទទាំងអស់ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់។

Advertisement

រដ្ឋមន្រ្តីក្រសួងការពារជាតិបានវាយតម្លៃខ្ពស់ចំពោះការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត របស់កងយោធពលខេមរភូមិន្ទ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យជូនជាតិមាតុភូមិ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើស្មារតី ខ្មែរតែមួយ ក្នុងការរួបរួមគ្នាទប់ស្កាត់ការឈ្លានពានពីប្រទេសជិខាង។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា សង្កត់ធ្ងន់លើការរួបរួមសាមគ្គីគ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ជៀសវាងជឿតាមការញុះញង់បំបែកបំបាក់សាមគ្គីជាតិ។

ស្របពេលស្ថានភាពព្រំដែនខ្មែរ-ថៃ កំពុងមានភាពតានតឹងដោយសារការឈ្លានពានពីភាគីថៃ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ការផ្ញើសារនេះ ដើម្បីពង្រឹងស្មារតីកងទ័ពជួរមុខ ឱ្យបន្តឈរជើងការពារទឹកដីដោយអង់អាច និងប្រកបដោយវិជ្ជាជីវៈបំផុត បើទោះបីជាភាគីម្ខាងទៀតកំពុងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិក៏ដោយ។

ជាមួយគ្នានេះ កាលពីថ្ងៃពុធ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក៏បានចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅ ទិសទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានផ្តល់វត្ថុអនុស្សាវរីយ៍ ជាពិសេសគឺ “សារសរសេរដោយដៃរបស់មហាជន” ដើម្បីផ្ញើជូនជាកម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារទឹកដីនៅតាមព្រំដែន។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់វីរកងទ័ព និងគ្រួសារទ័ពទាំងអស់ផងដែរ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា