ទូតថ្មីសិង្ហបុរីប្ដេជ្ញាខិតខំកៀគរវិនិយោគិន ខណៈទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានជាង២ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតថ្មីសិង្ហបុរីប្ដេជ្ញាខិតខំកៀគរវិនិយោគិន ខណៈទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានជាង២ពាន់លានដុល្លារ

ទូតថ្មីសិង្ហបុរីប្ដេជ្ញាខិតខំកៀគរវិនិយោគិន ខណៈទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានជាង២ពាន់លានដុល្លារ

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជាបានប្ដេជ្ញាពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេស នឹងខិតខំកៀរគរវិនិយោគិនសិង្ហបុរីឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ។កាលពីឆ្នាំទៅមិញទំហំពាណិជ្ជកម្មរវាង
ប្រទេសទាំង២ក្នុងអាស៊ានដូចគ្នាសម្រេចបានជាង២ពាន់លានដុល្លារអាម៉េរិក។

Advertisement

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំនៅកម្ពុជាបានអញ្ជើញសម្ដែងការគួរសមនិងប្រគល់សារតាំងជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនេះថា នៅក្នុងឱកាសនោះឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែងជាមួយគ្នា ។កាលពីឆ្នាំ២០២៥ ប្រទេសទាំងពីរ បានប្រារព្ធគ្រប់ ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំ​កំពូលប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី ។ឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បាន​អះអាងថា នៅក្នុងអាណត្តិរបស់ឯកឧត្តម ជាអគ្គរដ្ឋទូត នឹងខិតខំពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ ឯកឧត្តម សង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែង​កៀគរអ្នក​វិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ។

ជាមួយគ្នានេះឯកឧត្តមអគ្គរដ្ឋទូតក៏បានជម្រាបសម្ដេចតេជោប្រមុខរដ្ឋស្តីទី ថា​នឹងខិតខំប្រឹងប្រែក្នុងការពង្រីក​លើផ្នែក​ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតល្មួត តាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត ។

គួររំលឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២.៣៤១លានដុល្លារ កើនឡើង ជិត៩០​ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១.២៣៩លានដុល្លារ ។

នៅក្នុងឱកាសនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសំដែងការអបអរសាទរ​ចំពោះ​ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា ។ សម្ដេចតេជោ បានសំដែងការពេញចិត្ត ចំពោះការ​លើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតថ្មី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន​បន្ថែមទៀត ។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានឆ្លៀតលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា -ថៃ និងបានអរគុណចំពោះសិង្ហបុរី បាន​ចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃនេះ ។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់​បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ។ កម្ពុជានៅតែរក្សាចំហរ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចារ នៅក្នុង​យន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក ៕
ដោយ ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា