បទល្មើសធនធានធម្មជាតិ ៥៥១ករណីត្រូវបានបង្រ្កាប និងជនសង្ស័យ២៩នាក់បញ្ជូនទៅតុលាការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទល្មើសធនធានធម្មជាតិ ៥៥១ករណីត្រូវបានបង្រ្កាប និងជនសង្ស័យ២៩នាក់បញ្ជូនទៅតុលាការ

បទល្មើសធនធានធម្មជាតិ ៥៥១ករណីត្រូវបានបង្រ្កាប និងជនសង្ស័យ២៩នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ត្រីមាសទី១ឆ្នាំ២០២៦ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបានធ្វើសកម្មភាពចុះល្បាតចំនួន ៣.០២១ លើក និងបង្ក្រាប​បទល្មើសធនធានធម្មជាតិចំនួន ៥៥១ករណី។ ចំនួននេះមានការថយចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ
ទៅមិញ។ប៉ុន្តែប្រការគួរកត់សម្គាល់បទល្មើសអន្ទាក់ខ្សែចំនួនជាង៧ពាន់ខ្សែ,មងចាប់សត្វព្រៃចំនួនជាង ២ពាន់ម៉ែត្រ ត្រូវបាន
រកឃើញ។

Advertisement

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២ ខែមសា ឆ្នាំ២០២៦នេះថា ត្រីមាសទី១កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញនៃ​ក្រសួង​បរិស្ថានបាន​ចុះល្បាតចំនួន ៣.០២១ លើក និងបង្ក្រាប​បទល្មើសធនធានធម្មជាតិចំនួន ៥៥១ករណី។ បទល្មើសដែលទទួលនូវ​ការបង្រ្កាបមាន៖ បទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃចំនួន ១៥៣ករណី, បទល្មើសដីធ្លីមានចំនួន ១៤៩ករណី,បទល្មើសនេសាទចំនួន ៧៨ករណីនិងបទល្មើសផ្សេងទៀត។សកម្មភាពបង្រ្កាបបទល្មើសធនធានធម្មជាតិ ធ្វើឡើង​នៅតាមតំបន់ការពារធម្មជាតិទាំង៧៣ តំបន់ នៅទូទាំងប្រទេស។

ប្រភពដដែលបន្តថា ជាមួយគ្នានេះមន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថានបានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី ,កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

ក្រសួងបរិស្ថានបានបង្ហាញនូវវត្ថុតាងបទល្មើសជាច្រើន ក្នុងនោះវត្ថុតាងគួរចាប់អារម្មណ៍និងជាគ្រោះថ្នាក់សម្រាប់ធនធានធម្មជាតិ មាន អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣​ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, ខ្ទមអនាធិប​តេយ្យចំនួន ៥៩ខ្ទមត្រូវបានរកឃើញ។

ក៏មានវត្ថុតាងជាច្រើនទៀត ត្រូវបានបង្រ្កាបដែរ ដូចជា គ្រឿងចក្រអេស្កា អាំងវ៉ើតទ័រ, ត្រាក់ទ័រ, អាវុធ, រថយន្ត, គ្រាប់កំាភ្លើង, រថយន្តច្នៃ, អាវុធច្នៃ, គោយន្ត , គ្រាប់អាវុធច្នៃ , ម៉ូតូ , ឈើប្រណីត, ទូក/ម៉ាស៊ីន, ឈើចម្រុះ, រណារយន្ត, រទេះ/រ៉ឺម៉ក, សត្វព្រៃរស់, អន្ទាក់ឆក់ជាដើម។

ក្រសួងបរិស្ថានបានឱ្យដឹងថាវត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរង​ដើម្បីបន្តនីតិវិធី៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា