កម្ពុជាប្រាប់អ្នកតំណាង OHCHR អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់អ្នកតំណាង OHCHR អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ

កម្ពុជាប្រាប់អ្នកតំណាង OHCHR អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ

ក្នុងជំនួបនៅថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០២៦ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (....) បានជម្រាបជូនលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជាថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖​ ការបិទព្រំដែនជាឯកតោភាគី ដោយគ្មានផ្តល់ដំណឹងជាមុន​ ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក​ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ​ ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៥ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។

Advertisement

ក្នុងឱកាសនោះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាង លម្អិតនិងច្បាស់លាស់ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ ...ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង ...និងOHCHR លើវិស័យសិទ្ធិមនុស្ស នាពេលកន្លងមក។ លោកជំទាវក៏បានជូនជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការតែងតាំងលោក Thomas Andrews ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ជំនួស លោក Vitit Muntarbhom ដែលបានលាឈប់។ ទន្ទឹមនេះ លោកជំទាវ បានសាទរចំពោះគម្រោងរបស់...ក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្តាលអាណត្តិ និងការលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះ ផងដែរ។ លោកជំទាវ ក៏បានស្នើសុំការគាំទ្រពី...ក្នុងការបន្តអនុស្សរណៈយោគយល់គ្នារវាង ប្រទេសកម្ពុជា និង OHCHR ដែលនឹងត្រូវចប់នាចុងឆ្នាំ២០២៦ នេះ។

ជាការឆ្លើយតប ឯកឧត្តម កែវ សុទ្ធិ បានថ្លែងអំណរគុណចំពោះ OHCHR ដែលតែងតែផ្តល់នូវកិច្ច សហការយ៉ាងល្អជាមួយ...ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ព្រមទាំង បានបញ្ជាក់ពីការគាំទ្រចំពោះការបន្តអាណត្តិរបស់ OHCHR ប្រចាំនៅកម្ពុជា បន្តទៅទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាក់ ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា