ក្លិបវាយសីភ្នំពេញ ចាប់ដៃ វីតាល់ លើកកម្ពស់សុខភាព សាមគ្គីភាព និងអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្លិបវាយសីភ្នំពេញ ចាប់ដៃ វីតាល់ លើកកម្ពស់សុខភាព សាមគ្គីភាព និងអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា

ក្លិបវាយសីភ្នំពេញ ចាប់ដៃ វីតាល់ លើកកម្ពស់សុខភាព សាមគ្គីភាព និងអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ទឹកពិសាវីតាល់ និងក្លិបវាយសីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា ។ ពិធីនេះមានការចូលរួមពីលោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) និងលោក បែ មករា នាយកកម្មវិធីកីឡា នៃស.ស.យ.ក រាជធានីភ្នំពេញ ។

Advertisement

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានមានប្រសាសន៍ថា ដោយឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យកីឡានៅក្នុងសង្គមកម្ពុជា ក្នុងនោះ កីឡាវាយសី ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន និងសាធារណជន ។ និន្នាការនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខភាព សាមគ្គីភាព និងការអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា ។

លោក ប្រធានធុរកិច្ច បន្ដថា កិច្ចសហការរវាង ទឹកពិសាវីតាល់ និងក្លិបវាយសីភ្នំពេញ នាថ្ងៃនេះក៏គឺជាកាយវិការល្អមួយ ដែលមិនត្រឹមតែជួយលើកទឹកចិត្ត ឱ្យយុវជនចូលរួមហ្វឹកហាត់ និងប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកមួយក្នុងការជម្រុញវប្បធម៌រស់នៅសកម្ម ការយកចិត្តទុកដាក់ចំពោះសុខភាព និងស្មារតីកីឡា សម្រាប់សង្គមផងដែរ ។

លោក ប្រធានធុរកិច្ច បន្ថែមថា ទឹកពិសាវីតាល់ តាមរយៈកិច្ចសហការនាថ្ងៃនេះ មានសេចក្តីសោមនស្សចូលរួមឧបត្ថម្ភ និងគាំទ្រ សកម្មភាពរបស់ក្លិបវាយសី ភ្នំពេញ ពេញមួយឆ្នាំ២០២៦ ដោយឧបត្ថម្ភទឹកពិសាសម្រាប់ការប្រើប្រាស់របស់ក្លិបរយៈពេលពេញមួយឆ្នាំ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភ សម្រាប់ចំណាយលើការចូលរួមប្រកួតនៅតាមបណ្តាខេត្តនានា ដោយសង្ឃឹមថា កិច្ចគាំទ្រនេះ នឹងជួយជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី បង្កើនឱកាសក្នុងការចូលរួមប្រកួត និងរួមចំណែកលើកស្ទួយ វិស័យកីឡាវាយសីនៅកម្ពុជា ។

លោក បែ មករា នាយកកម្មវិធីកីឡា នៃស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា កីឡាវាយសីនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ពីមួយឆ្នាំទៅមួយឆ្នាំ បានសង្កេតឃើញថា ចំនួនអ្នកចូលចិត្តលេងកីឡានេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីកុមារតូចៗ រហូតដល់មនុស្ស វ័យចំណាស់។ ក្លិបវាយសីភ្នំពេញ មិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ថ្នាលបណ្តុះបណ្តាល» ដែលបង្កើតនូវវិន័យ សាមគ្គីភាព និងមហិច្ឆតាចង់ឈ្នះសម្រាប់យុវជនយើង ។

លោកនាយកកម្មវិធីកីឡាបន្ថែមថា យ៉ាងណាមិញ ការកសាងក្លិបមួយឱ្យមានស្តង់ដារ និងការបណ្តុះកីឡាករឱ្យឈានដល់កម្រិតអាជីព មិនមែនជារឿងងាយស្រួលនោះទេ។ វាទាមទារនូវធនធានជាច្រើន ទាំងសម្ភារៈ ទីលាន គ្រូបង្វឹក និងការគាំទ្រផ្នែកស្មារតី។ ការចូលរួមរបស់ ក្រុមហ៊ុនទឹកសុទ្ធវីតាល់ នាពេលនេះ គឺជា «ខ្យល់ដង្ហើមដ៏សំខាន់» ដែលនឹងជួយរុញច្រានឱ្យការវិវត្តក្លិបយើង អាចទៅមុខបានកាន់តែលឿន និងកាន់តែរឹងមាំ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា