អ៊ីរ៉ង់វាយប្រហារទីតាំងថាមពលរបស់បណ្តារដ្ឋឈូងសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់វាយប្រហារទីតាំងថាមពលរបស់បណ្តារដ្ឋឈូងសមុទ្រ

អ៊ីរ៉ង់វាយប្រហារទីតាំងថាមពលរបស់បណ្តារដ្ឋឈូងសមុទ្រ

បរទេស ៖ ប្រទេស អ៊ីរ៉ង់ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងបណ្តារដ្ឋឈូងសមុទ្រ កាលពីថ្ងៃអាទិត្យ។

Advertisement

ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ នៅក្នុងប្រទេសអេមីរ៉ាត់ អារ៉ាប់រួម, បារ៉ែន និងគុយវ៉ែត
ទទួលរងការវាយប្រហារ ពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែមេសា ជាមួយនឹងការខូចខាត ដែលត្រូវបានរាយការណ៍ នៅមូលដ្ឋានស៊ីវិល។

ក្រុមហ៊ុនប្រេងរដ្ឋ គុយវ៉ែត បាននិយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់រោងចក្រប្រេង និង គីមីឥន្ធនៈ។ ប៉ុន្តែ មិនមានការកត់ត្រា ចំនួនមនុស្សស្លាប់ទេ ។

អាជ្ញាធរ ក្នុងទីក្រុង Abu Dhabi ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា ពួកគេបានប្រឹងប្រែងពន្លត់ភ្លើងឆេះ នៅរោងចក្រគីមីឥន្ធនៈមួយ ក្នុងតំបន់ឧស្សាហកម្ម Ruwais នៅឆ្នេរសមុទ្រ ភាគពាយ័ព្យ។

នៅប្រទេសបារ៉ែន ក្រុមហ៊ុនថាមពលរដ្ឋ បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ បានបង្កឱ្យមានភ្លើងឆេះ នៅធុងស្តុកទុកមួយ តែ ត្រូវបានពន្លត់វិញ នៅពេលក្រោយ។

បណ្តាប្រទេសឈូងសមុទ្រ បានប្រឈមមុខនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចពីប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើសាធារណរដ្ឋអ៊ីស្លាម ដែលបានចាប់ផ្តើម នៅចុងខែកុម្ភៈ។

អ៊ីរ៉ង់បានកំណត់គោលដៅ លើទីតាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មផ្សេងទៀត នៅក្នុងប្រទេសឈូងសមុទ្រ ដែលសម្បូរប្រេង ដោយចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថា អនុញ្ញាតឱ្យកងកម្លាំងអាមេរិក ធ្វើការវាយប្រហារអ៊ីរ៉ង់ ចេញពីទឹកដីរបស់ពួកគេ។ ប៉ុន្តែ រដ្ឋឈូងសមុទ្របានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា