អ្នកតាមដានតម្លៃសង្គ្រាម ៖ អាមេរិក ចាយ៤២ពាន់លានដុល្លារ តតាំងនឹងអ៊ីរ៉ង់ ៣៧ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកតាមដានតម្លៃសង្គ្រាម ៖ អាមេរិក ចាយ៤២ពាន់លានដុល្លារ តតាំងនឹងអ៊ីរ៉ង់ ៣៧ថ្ងៃ

អ្នកតាមដានតម្លៃសង្គ្រាម ៖ អាមេរិក ចាយ៤២ពាន់លានដុល្លារ តតាំងនឹងអ៊ីរ៉ង់ ៣៧ថ្ងៃ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង ៤២ ពាន់លានដុល្លារ នៅក្នុងសង្គ្រាម អ៊ីរ៉ង់ រយៈពេល៣៧ថ្ងៃ។ នេះបើតាម គេហទំព័រ កម្មវិធីតាមដានតម្លៃសង្គ្រាមអ៊ីរ៉ង់ ឬ Iran War Cost Tracker ចេញផ្សាយដោយសារព័ត៌មាន Tass នៅថ្ងៃចន្ទ ទី៦ ខែមេសា នេះ។

Advertisement

ប្រភព បានឲ្យដឹងថា ប្រតិបត្តិការយោធា ក្នុងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ទឹកប្រាក់ជាង ៤២.១ ពាន់លានដុល្លារ ក្នុងរយៈពេល ប្រមាណ ៣៧ ថ្ងៃ នៃ ការប្រយុទ្ធគ្នា។

ការតាមដានពេលវេលាជាក់ស្តែង របស់ Iran War Cost Tracker គឺផ្អែកលើការសង្ខេប របស់មន្ទីរបញ្ចកោណ សម្រាប់សភាសហរដ្ឋអាមេរិក នៅថ្ងៃទី ១០ ខែមីនា ដែលបាននិយាយថា ទីក្រុង វ៉ាស៊ីនតោន បានចំណាយប្រាក់ចំនួន ១១.៣ ពាន់លានដុល្លារ ក្នុងរយៈពេល៦ថ្ងៃ ដំបូង នៃ អរិភាព នៅមជ្ឈិមបូព៌ា ហើយគ្រោងនឹងចំណាយបន្ថែម ១ ពាន់លានដុល្លារ រៀងរាល់ថ្ងៃ ប្រើការ ក្នុងជម្លោះនេះ បន្តបន្ទាប់។

បើតាមសារព័ត៌មាន Tass, អាមេរិក និង អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងធំៗ របស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានី តេហេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC បានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និង អារ៉ាប៊ី សាអូឌីត៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា