អ៊ុយក្រែន ស្នើ រុស្ស៊ី ផ្អាកវាយលើទីតាំង ប្រេង និង ឧស្ម័ន គ្នាទៅវិញទៅមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ស្នើ រុស្ស៊ី ផ្អាកវាយលើទីតាំង ប្រេង និង ឧស្ម័ន គ្នាទៅវិញទៅមក

អ៊ុយក្រែន ស្នើ រុស្ស៊ី ផ្អាកវាយលើទីតាំង ប្រេង និង ឧស្ម័ន គ្នាទៅវិញទៅមក

កៀវ ៖ អ៊ុយក្រែន បានស្នើ ទៅកាន់ភាគី រុស្ស៊ី ឲ្យមានបទឈប់បាញ់ ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលសំដៅលើ ប្រេង និង ឧស្ម័ន របស់គ្នា ទៅវិញទៅមក នេះបើតាមការបញ្ជាក់ របស់លោក Zelensky កាលពីថ្ងៃចន្ទ។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃទី៦ ខែមេសា ថា ប្រទេសអ៊ុយក្រែន បានបញ្ជូនបន្ត នូវសំណើរបស់ខ្លួន សម្រាប់បទឈប់បាញ់គ្នា ទៅវិញទៅមក លើគោលដៅទីតាំងថាមពល ជាមួយប្រទេសរុស្ស៊ី តាមរយៈអ្នកសម្របសម្រួល សហរដ្ឋអាមេរិក។

លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថាពេលល្ងាច ជាប្រចាំ របស់លោកថា «ប្រសិនបើប្រទេស រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការវាយប្រហារ លើវិស័យថាមពលរបស់យើង យើងនឹងត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតប ដោយសប្បុរស»។

លោកបានបន្ថែមថា «សំណើបែបនេះរបស់យើង ដែលបញ្ជូនតាមរយៈអាមេរិក ត្រូវបានទាក់ទងទៅកាន់ភាគីរុស្ស៊ី រួចហើយ»។

សំណើនេះត្រូវបានដាក់ចេញ ស្របពេលដែល ពិភពលោកកំពុងជួបវិបត្តិថាមពល ព្រោះសង្គ្រាម នៅមជ្ឈិមបូព៌ា។

បើតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ, ក្នុងភ្លើងសង្គ្រាមរយៈពេល ៤ ឆ្នាំនេះ បណ្ដាលឲ្យជនស៊ីវិលរបស់ភាគីទាំងពីរជាង ១ ម៉ឺន ៥ ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៤ ម៉ឺន ១ ពាន់នាក់រងរបួស ខណៈការខូចខាតរបស់អ៊ុយក្រែនដែលកើតចេញពីសង្គ្រាមមួយនេះ មានរហូតដល់ទៅ ១៧៥ ពាន់លានដុល្លារ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា