មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីថ្ងៃ

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម ត្រិន គឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃនៅចុងសប្ដាហ៍នេះ។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចវិបុល​សេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម ត្រិន គឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកការទូត និងនយោបាយ ដើម្បីបន្តអនុវត្តនូវខ្លឹមសារ ដែលបាន​ឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យ​នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការ​អនុវត្ត​កិច្ចព្រមព្រៀង ស្ដីពីការ ផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ទស្សនកិច្ចនេះ ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជ៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រម​ទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននិងកំពុង​ពង្រឹង​ពង្រីកលើគ្រប់កម្រិត។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម គ្រិន គឹមទូ គ្រោងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។

ជុំវិញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់វៀតណាមនៅកម្ពុជាខាងមុខ ត្រូវបានឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី៧ ខែមេសាថា តាមរយៈទំនាក់ទំនងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌគណបក្ស និងក្របខ័ណ្ឌ​រដ្ឋាភិបាលកម្ពុជា និងវៀតណាម គឺមានទំនាក់ទំនងដ៏ស៊ីជម្រៅ ដែលផ្ដោតទៅលើភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ម្ល៉ោះហើយ តាមរយៈទំនាក់ទំនងដ៏ល្អគ្រប់ក្របខណ្ឌបែបនេះ វានឹងញ៉ាំងជាផ្លែផ្កាសម្រាប់ប្រយោជន៍​នៃ​ប្រជាជន​ប្រទេសទាំងពីរ និយាយជារួម ហើយវាក៏នឹងញ៉ាំងជាផ្លែផ្កាសម្រាប់ប្រយោជន៍នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ​ផងដែរ ដែលកន្លងមកប្រទេសទាំងពីរ តែងតែសហការគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា ដោយឈរលើស្មារតីនៃការយោគ​យល់គ្នា និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ ទោះយ៉ាងដូចជា យើងបានដោះស្រាយបញ្ហាជាមួយគ្នាយ៉ាងល្អនៅតាម​ព្រំដែន ជាផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដែលយើងមានកិច្ចសត្វប្រតិបត្តិការ ការចរចា ការជជែក ដោះស្រាយបញ្ហា​ដោយសន្តិវិធី ដោយមកដល់ពេលនេះប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនបានប្រមាណ ៨៤ភាគរយហើយ ។ សម្រាប់បញ្ហា​ព្រំដែនដែលនៅសល់ ភាគីទាំងពីរ បានជម្រុញឲ្យមានការដោះស្រាយ ដោយសុឆន្ទៈនិងលឿនជាទីបំផុតសម្រាប់​ផល​ប្រយោជន៍ប្រទេសទាំងពីរ ។

ឯកឧត្តម ជា ធីរិទ្ធ បន្តថា ពាក់ព័ន្ធនឹងសន្តិសុខនៅតាមព្រំដែន ប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អនៅក្នុងការប្រឆាំងទៅនឹង​ឧក្រិដ្ឋកម្មអនឡាញ និងបទល្មើសផ្សេងៗទៀត ដែលនេះបង្ហាញយ៉ាងច្បាស់ថា កើតឡើងពីទំនាក់ទំនងរវាងបក្ស និងបក្ស, រដ្ឋ និងរដ្ឋ ហើយក៏ជះឥទ្ធិពលដល់ប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា