លោក ត្រាំ ថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យយល់ព្រមលើបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យយល់ព្រមលើបទឈប់បាញ់

លោក ត្រាំ ថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យយល់ព្រមលើបទឈប់បាញ់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយឲ្យដឹងថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យព្រមព្រៀង លើបទឈប់បាញ់ រយៈពេល ២ សប្តាហ៍ ។

Advertisement

ថ្លែងប្រាប់ AFP កាលពីថ្ងៃអង្គារ មេដឹកនាំអាមេរិក វ័យ ៧៩ឆ្នាំ រូបនេះ បានបង្ហាញពីការជឿជាក់ ថា ទីក្រុងប៉េកាំង បានបញ្ចុះបញ្ចូល អ៊ីរ៉ង់ ឱ្យវិលចូលតុចរចា ពោល គឺនៅភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសផ្អាក ទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

បើតាមកាសែត The New York Times, ការទម្លាយ របស់លោក ត្រាំ ក៏ស្របនឹងសម្តី របស់មន្ត្រី អ៊ីរ៉ង់ ចំនួន៣នាក់ ដែលប្រាប់ដែរថា ទីក្រុងតេហេរ៉ង់ បានទទួលយក បទឈប់បាញ់ ដែលសម្របសម្រួល ដោយប្រទេស ប៉ាគីស្ថាន បន្ទាប់ពីមានការអន្តរាគមន៍ នៅនាទីចុងក្រោយ ពីភាគីចិន ដោយបានស្នើឱ្យ អ៊ីរ៉ង់ បង្ហាញភាពបត់បែន និង កាត់បន្ថយភាពតានតឹង ចំពេលមានការព្រួយបារម្ភ អំពីការធ្លាក់ចុះសេដ្ឋកិច្ច។ ក្រុមមន្ត្រីទាំងនេះ បានអះអាង ប្រាប់ទៀតថា បទឈប់បាញ់នេះ ត្រូវបានអនុម័តដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ។

ការអះអាងនេះទៀតសោត ក៏កើតមានឡើង ស្របពេល ដែលលោក ត្រាំ គ្រោងធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង នៅពាក់កណ្តាល ខែឧសភា ដើម្បីជួបសន្ទនា ជាមួយសមភាគី ចិន លោក Xi Jinping អំឡុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ រវាងមហាអំណាចទាំងពីរ។

ដំណើរទស្សនកិច្ចនេះ ដំបូងឡើយ ត្រូវបានកំណត់ រៀបចំ នៅដើមខែមេសា ឆ្នាំ២០២៦ ប៉ុន្តែ លោក ត្រាំ សម្រេចពន្យារពេលសិន ដោយយកលេសថា លោកត្រូវស្នាក់ នៅក្នុងក្រុងវ៉ាស៊ីនតោន ដើម្បីត្រួតពិនិត្យ ដោះស្រាយបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ឲ្យរួចរាល់ ជាមុនសិន ។

បើតាមសារព័ត៌មាន Times of Israel, ទីក្រុងប៉េកាំង គឺជាដៃគូជិតស្និទ្ធ របស់ទីក្រុងតេហេរ៉ង់ ហើយ ចិនគឺជាអ្នកទិញប្រេងដ៏សំខាន់ របស់អ៊ីរ៉ង់ ដែលភាគច្រើន ឆ្លងកាត់ច្រកសមុទ្រ Hormuz ។

ប៉ុន្តែ ចិន ក៏មានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ជាមួយបណ្តាប្រទេសឈូងសមុទ្រ ដែលរងការវាយប្រហារសងសឹក ពី អ៊ីរ៉ង់ នាពេលកន្លងមកដែរ ។

ជាមួយគ្នានេះ ទីក្រុង ប៉េកាំង ក៏តែងតែរិះគន់ ម្តងហើយម្តងទៀត ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ប្រឆាំងទៅលើ អ៊ីរ៉ង ៕

ប្រភពពី Times of Israel , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា