ពិភពលោក សាទរបទឈប់បាញ់ ២ សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិភពលោក សាទរបទឈប់បាញ់ ២ សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

ពិភពលោក សាទរបទឈប់បាញ់ ២ សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

តេហេរ៉ង់ ៖ បណ្តាមេដឹកនាំពិភពលោក រួមមានទាំងប្រមុខ UN អ៊ីស្រាអែល ជប៉ុន អេហ្ស៊ីប អ៊ីរ៉ាក់ ម៉ាឡេស៊ី អូស្រ្តាលី និងនូវែលសេឡង់ បានប្រកាសអបអរសាទរបទឈប់បាញ់រយៈពេល ១៤ ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាកិច្ចព្រមព្រៀងត្រួសត្រាយផ្លូវទៅរកការបញ្ឈប់សង្គ្រាមនៅជម្ឈិមបូព៌ា ។

Advertisement

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់នេះ និងបានអំពាវនាវឱ្យភាគីជម្លោះទាំងអស់គោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ។

ប្រមុខ UN រូបនេះ សង្កត់ធ្ងន់ថា ការបញ្ចប់អរិភាព គឺជារឿងចាំបាច់បន្ទាន់ដើម្បីការពារអាយុជីវិតជនស៊ីវិល និងកាត់បន្ថយការរងទុក្ខរបស់មនុស្សជាតិ ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងដំណើរការសម្របសម្រួលឱ្យមានបទឈប់បាញ់ដ៏សំខាន់នេះផងដែរ ។

ចំណែកម៉ាឡេស៊ី, បទឈប់បាញ់នេះ បង្ហាញពីការអភិវឌ្ឍដ៏សំខាន់ និងជាជំហានចាំបាច់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងការស្តារសន្តិភាព និងស្ថិរភាពដែលត្រូវការជាចាំបាច់នៅតំបន់មជ្ឈិមបូព៌ា ។

កិច្ចព្រមព្រៀងនេះ ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនានា គោរព និងអនុវត្តឱ្យបានពេញលេញ នូវលក្ខខណ្ឌទាំងអស់នៃបទឈប់បាញ់ ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅកាន់អរិភាព បញ្ចៀសរាល់សកម្មភាពបង្កហេតុ ឬវិធានការឯកតោភាគីដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពដ៏ផុយស្រួយនៃតំបន់ ឬប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ច និងថាមពលសកល ។

យោងតាម Al Jazeera, បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាពដំណាក់កាលចុងក្រោយ គ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃ សុក្រនេះ ។

បទឈប់បាញ់ ១៤ ថ្ងៃ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី៧ ខែមេសា នឹងជំរុញឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ដំណើរការពាណិជ្ជកម្មប្រេងឆៅ និងការបញ្ជូនទំនិញសំខាន់ៗផ្សេងៗពីឈូងសមុទ្រទៅក្រៅតំបន់ ។ តួយ៉ាង ប្រេងមួយភាគប្រាំដែលប្រើប្រាស់ទូទាំងពិភពលោក គឺឆ្លងកាត់ច្រកសមុទ្រ Hormuz នេះ ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា