អ៊ីស្រាអែល ថា ត្រៀមកម្ទេចអ៊ីរ៉ង់ឡើងវិញ ជានិច្ច ទោះ​មានបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ថា ត្រៀមកម្ទេចអ៊ីរ៉ង់ឡើងវិញ ជានិច្ច ទោះ​មានបទឈប់បាញ់

អ៊ីស្រាអែល ថា ត្រៀមកម្ទេចអ៊ីរ៉ង់ឡើងវិញ ជានិច្ច ទោះ​មានបទឈប់បាញ់

ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃពុធ ថា ប្រទេសរបស់លោក នៅតែត្រៀមខ្លួន ដើម្បីវាយប្រហារ អ៊ីរ៉ង់ ជាថ្មី ប្រសិនបើជាចាំបាច់ ទៅះបីស្ថិតក្នុងពេលមានបទឈប់បាញ់ ក៏ដោយ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍, លោក Netanyahu បាននិយាយថា «អនុញ្ញាតឱ្យខ្ញុំ បង្ហាញច្បាស់ថា យើងនៅតែមានគោលបំណង ដើម្បីបញ្ចប់ មិនថា តាមរយៈកិច្ចព្រមព្រៀង ឬ តាមរយៈការប្រយុទ្ធ ជាថ្មី» ។

ការលើកឡើងនេះ បន្ទាប់ពីឥស្សរជនប្រឆាំងដ៏សំខាន់ របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់ថា ជា «គ្រោះមហន្តរាយការទូត សម្រាប់អ៊ីស្រាអែល» ដោយ លោក និយាយថា លោក Netanyahu បានបរាជ័យ ក្នុងការសម្រេចបាន នូវគោលដៅ របស់ប្រទេសនេះ។

កន្លងមក លោក Netanyahu បានកំណត់ការលុបបំបាត់ ឬ យ៉ាងហោចណាស់ ការបង្ខូចទ្រង់ទ្រាយធ្ងន់ធ្ងរនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលត្រូវបានចាត់ទុកថា ជាគោលដៅកណ្តាលនៃសង្រ្គាម។ លោក Netanyahu ពណ៌នាថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជា ការគំរាមកំហែង ដែលមានស្រាប់ ចំពោះអ៊ីស្រាអែល។

ជុំវិញការរិះគន់ពីខាងបក្សប្រឆាំង, ​លោកបញ្ជាក់ដែរថា អ៊ីរ៉ង់ បានចុះខ្សោយ ជាងពេលណាទាំងអស់។ លោក Netanyahu បញ្ជាក់ថា «យើងបានបំផ្លាញ មិនត្រឹមតែមីស៊ីល ដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរោងចក្រ ដែលផលិត មីស៊ីល ផងដែរ។ អ៊ីរ៉ង់ កំពុងបាញ់អ្វី ដែលនៅសេសសល់ ក្នុងឃ្លាំងរបស់ខ្លួន ហើយឃ្លាំងស្តុកនោះ កំពុងធ្លាក់ចុះ ជាលំដាប់»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា