សេតវិមាន ថា ណាតូ បែរខ្នងដាក់ អាមេរិក ៦សប្តាហ៍ចុងក្រោយនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន ថា ណាតូ បែរខ្នងដាក់ អាមេរិក ៦សប្តាហ៍ចុងក្រោយនេះ

សេតវិមាន ថា ណាតូ បែរខ្នងដាក់ អាមេរិក ៦សប្តាហ៍ចុងក្រោយនេះ

វ៉ាស៊ីនតោន៖ អង្គការយោធា ណាតូ បានបែរខ្នងដាក់ អាមេរិក នៅរយៈពេល ៦ សប្តាហ៍ចុងក្រោយ កន្លងមកនេះ។ លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន បានបញ្ជាក់ដូច្នេះ កាលពីថ្ងៃពុធ។

Advertisement

ការប្រកាសនេះ ធ្វើឡើង នៅ២ថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទម្លាយអាថ៌កំបាំង ដ៏មិននឹកស្មានដល់មួយ ទាក់ទិនទៅនឹងគោលបំណងចង់ដកខ្លួនសហរដ្ឋអាមេរិកចេញ ពីអង្គការណាតូ ។ លោក ត្រាំ រិះគន់អង្គការណាតូ យ៉ាងចាស់ដៃ ថា ជា«អង្គការកំសាក» ក្រោយពេលដែលសម្ព័ន្ធយោធាមួយនេះ មិនចង់ជួយសហរដ្ឋអាមេរិក បើកច្រកសមុទ្រ Hormuz ឡើងវិញ។

លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមេសា ថា «វាពិតជាគួរឱ្យសោកស្តាយណាស់ ដែល NATO បែរខ្នងដាក់ប្រជាជនអាមេរិក ក្នុងរយៈពេលប្រាំមួយសប្តាហ៍ ចុងក្រោយនេះ បើទោះបីជា ដឹងថា ប្រជាជនអាមេរិក បានផ្តល់មូលនិធិ ដល់ការការពារពួកគេ ក៏ដោយ»។

លោកស្រី Karoline Leavitt ប្រាប់ដែរថា អគ្គលេខាធិការសម្ព័ន្ធណាតូ លោក Mark Rutte គ្រោងនឹងជួប ជាមួយលោក Donald Trump នៅថ្ងៃព្រហស្បតិ៍នេះ។ បើតាម លោកស្រី Leavitt, ប្រធានាធិបតីអាមេរិកនឹងពិភាក្សា អំពីលទ្ធភាព នៃការចាកចេញពីសម្ព័ន្ធភាពមួយនេះ ផងដែរ។

យ៉ាងណា លោក Trump ធ្លាប់និយាយថា ហេតុផលចម្បង ដែលអាមេរិក លែងចង់ក្លាយជាសមាជិកអង្គការណាតូ គឺ ដោយសារតែសម្ព័ន្ធភាពយោធាមួយនេះ បានបដិសេធមិនប្រគល់កោះ Greenland មកឲ្យសហរដ្ឋអាមេរិកគ្រប់គ្រង តាមការចង់បានរបស់ខ្លួន ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា