ជប៉ុន អំពាវនាវឱ្យ អ៊ីរ៉ង់ ធានាសុវត្ថិភាពដល់ការឆ្លងកាត់ច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន អំពាវនាវឱ្យ អ៊ីរ៉ង់ ធានាសុវត្ថិភាពដល់ការឆ្លងកាត់ច្រកសមុទ្រ Hormuz

ជប៉ុន អំពាវនាវឱ្យ អ៊ីរ៉ង់ ធានាសុវត្ថិភាពដល់ការឆ្លងកាត់ច្រកសមុទ្រ Hormuz

តូក្យូ ៖ ជប៉ុនបានប្រាប់អ៊ីរ៉ង់ថា ការបន្ធូរបន្ថយស្ថានការណ៍តានតឹងឱ្យបានឆាប់រហ័ស គឺជារឿងសំខាន់បំផុត និងបានអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យទីក្រុងតេហេរ៉ង់ធានាការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។

Advertisement

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានអំពាវនាវបែបនេះ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទប្រហែល ២៥ នាទី កាលពីថ្ងៃ ពុធ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ។

នៅក្នុងការជជែកគ្នានោះ លោកស្រី Takaichi បាននិយាយថា ជប៉ុនស្វាគមន៍កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលនេះជាការវិវឌ្ឍន៍ជាវិជ្ជមាន ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមទាំងស្រុង ។

មេដឹកនាំជប៉ុនជាស្រ្តីដំបូងក្នុងប្រវត្តិសាស្រ្តរូបនេះ បានសម្តែងក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងចាត់វិធានការបន្ធូរបន្ថយស្ថានការណ៍ភាពតានតឹង រួមទាំងការធានាសុវត្ថិភាពដល់កប៉ាល់នានា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលកិច្ចព្រមព្រៀងចុងក្រោយ ជប៉ុនរំពឹងថា នឹងសម្រេចបានក្នុងពេលឆាប់ៗនេះ តាមរយៈការទូត ។

ជាការឆ្លើយតប លោកប្រធានាធិបតី Pezeshkian ត្រូវបានទូរទស្សន៍ជប៉ុន NHK ដកស្រង់តម្លៃចេញផ្សាយថា រូបលោកបានពន្យល់លំអិតដល់លោកស្រីនាយករដ្ឋមន្រ្តី Takaichi អំពីជំហររបស់អ៊ីរ៉ង់ចំពោះស្ថានភាពជម្លោះបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយមេដឹកនាំទាំងពីរក៏បានយល់ព្រមបន្តការទំទាក់ទំទងរបស់ពួកគេផងដែរ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា