លោក ត្រាំ បញ្ជាឲ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ ហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ បញ្ជាឲ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ ហ័រមូស

លោក ត្រាំ បញ្ជាឲ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ ហ័រមូស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចចរចាសន្តិភាព ជាមួយអ៊ីរ៉ង់ ទទួលរងបរាជ័យ។

Advertisement

នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social , លោក Trump បានទទួលស្គាល់ថា ការចរចាម៉ារ៉ាតុង នៅទីក្រុងអ៊ីស្លាម៉ាបាដ បានដំណើរការទៅដោយ “ល្អ” ហើយ “ចំណុចភាគច្រើន ត្រូវបានយល់ស្រប”។ ប៉ុន្តែ លោកបាននិយាយថា ទីក្រុងតេហេរ៉ង់បាន “មិនយល់ព្រម” បោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយបានបរាជ័យ ក្នុងការបើកច្រកសមុទ្រ។ ជាច្រក ដែល ប្រេងឆៅ មួយភាគប្រាំ របស់ពិភពលោក ធ្វើដំណើរឆ្លងកាត់ និង ជាលក្ខខណ្ឌនៃបទឈប់បាញ់ រយៈពេល ពីរសប្តាហ៍ កំពុងដំណើរការ នាពេលបច្ចុប្បន្ន។

លោក Trump ប្រកាសថា «មានប្រសិទ្ធភាពភ្លាមៗ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាកងនាវាចរល្អបំផុត នៅលើពិភពលោក នឹងចាប់ផ្តើមដំណើរការរារាំង នាវាទាំងអស់ ដែលព្យាយាមចូល ឬ ចាកចេញ ពីច្រកសមុទ្រ Hormuz» ។

លោកបានសង្កត់ធ្ងន់ថា «បើ អ៊ីរ៉ង់ ហ៊ានបាញ់មកលើយើង ឬ នៅកប៉ាល់សន្តិភាព ពួកគេនឹងត្រូវធ្លាក់នរក»។

ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីលោក Trump អះអាងថា ប្រទេសផ្សេងទៀត នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ការពារច្រកសមុទ្រ Hormuz ។ លោកបានប្រាប់ Fox News ឲ្យដឹងថា ចក្រភពអង់គ្លេស ព្រមទាំង ប្រទេសមួយចំនួនទៀត នឹងបញ្ជូន ក្រុមអ្នកបោសសម្អាតមីន ទៅកាន់ទីនោះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា