ណេសកាហ្វេ (NESCAFÉ) អបអរព្រឹត្តិការណ៍សង្ក្រាន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណេសកាហ្វេ (NESCAFÉ) អបអរព្រឹត្តិការណ៍សង្ក្រាន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ

ណេសកាហ្វេ (NESCAFÉ) អបអរព្រឹត្តិការណ៍សង្ក្រាន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ

រាជធានីភ្នំពេញ ខែមេសា ឆ្នាំ២០២៦  សង្ក្រាន្ត គឺជាព្រឹត្តិការណ៍ដ៏ឱឡារិកមួយសម្រាប់យុវជនគ្រប់រូប ក្នុងការ​រួបរួមគ្នា​ ​សាទរប្រពៃ​ណី​​ខ្មែរ និងស្វាគមន៍ឆ្នាំថ្មី។ ដោយយោងតាមគុណតម្លៃរបស់ម៉ាកផលិតផល ដែលតែងតែផ្តោតលើភាពវិជ្ជមាន   សុទុដ្ឋិនិយម​ និង ការបំផុសគំនិតថ្មីៗ ​ណេសកាហ្វេ (NESCAFÉ)​ បានដាក់ស្តង់បង្ហាញផលិតផល នៅក្នុងបរិវេណរបស់សាលាផ្ទាល់  ដើម្បីផ្តល់ជូនកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ​ជូនដល់និស្សិតទាំងអស់ ​និង ​បង្កើតបទ​ពិសោធន៍ទំនាក់ទំនងប្រកបដោយភាពសប្បាយ​រីករាយជាមួយគ្នា ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ។

Advertisement

សកម្មភាពនេះក៏មានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមអនឡាញដូចជាកញ្ញា ម៉ែវ និង លោក រដ្ឋឆាល់  ដែលបានចូលរួមលេងកំសាន្ត​​ជាមួយអ្នកចូលរួមទាំងអស់ នៅទីតាំងស្តង់របស់ ណេសកាហ្វេ (NESCAFÉ) ផ្ទាល់​និង ប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់ពួកគាត់ផងដែរ។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ និស្សិតជាច្រើនបានរីករាយពិសាកាហ្វេ ណេសកាហ្វេ (NESCAFÉ) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចូលរួមលេងកំសាន្តក្នុងសកម្មភាពកំសាន្តផ្សេងៗ ថតរូបអនុស្សាវរីយ៍ និងចែករំលែកភាពអបអរជាមួយមិត្តភក្តិ ហើយបានប្រែក្លាយពេលវេលាសម្រាកពិសាកាហ្វេប្រចាំថ្ងៃ ទៅជាអនុស្សាវរីយ៍ដ៏យូរអង្វែងជាមួយគ្នា។

ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកយីហោកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់ និងជឿ​ទុក​ចិត្តនៅជុំវិញពិភពលោក។ ណេសកាហ្វេ (NESCAFÉ) គ្រប់កែវដែលប្រជាជនកម្ពុជាបានពិសារ គឺសុទ្ធតែប្រកប​ទៅដោយស្តង់ដា​រសជាតិ និងគុណភាពលំដាប់អន្តរជាតិ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានរសជាតិឈ្ងុយឆ្ងាញ់​ដូចគ្នាទៅអ្នកដែលចូលចិត្តពិសាកាហ្វេនៅជុំវិញពិភពលោក។​

ការចូលរួមរបស់ណេសកាហ្វេ (NESCAFÉ) ក្នុងកម្មវិធីអបអរសង្ក្រាន្តរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ណេសកាហ្វេ (NESCAFÉ) ក្នុងនាមជាម៉ាកផលិតផលមួយដែលគាំទ្រ ការបំផុសគំនិតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើរតួនាទី​យ៉ាងសំខាន់ដើ​ម្បីកែប្រែជីវិតរស់នៅរបស់មនុស្សគ្រប់រូបអោយកាន់តែប្រសើរ។

អំពីក្រុមហ៊ុន ណេសត្លេ (NESTLÉ)

ណេសត្លេ (NESTLÉ) គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមាន​វត្តមាន​នៅ​ក្នុង​ប្រទេសចំនួន ១៨៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺ “បង្កើតអានុភាពថ្មី ដែលចម្រាញ់ចេញពីអាហារនិងភេសជ្ជៈ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់រូប ក្នុងថ្ងៃនេះ និងគ្រប់ជំនាន់នាពេលអនាគត”។​  ក្រុមហ៊ុនណេសត្លេ (NESTLÉ) ផ្តល់នូវជម្រើសផលិតផល​និងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ នៅគ្រប់ដំណាក់កាលនៃជីវិត។​ ជា​មួយ​នឹងជម្រើសម៉ាក​​ផលិតផលច្រើនជាង ២,០០០ មុខ ផលិតផលរបស់ណេសត្លេ (NESTLÉ) ក៏រួមបញ្ចូលម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកដូចជា NESCAFÉ, NESPRESSO, MILO និង MAGGI ផងដែរ។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានទីស្នាក់ការកណ្តាលនៅទីក្រុងវេវី (Vevey) ប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងអស់រយៈពេល១៦០ឆ្នាំមកហើយ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានផ្តល់ជូននូវជម្រើសផលិតផលណេសកាហ្វេ (NESCAFÉ) យ៉ាងសម្បូរបែបរួមមាន៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនជម្រើស​។

សម្រាប់ព័ត៌មានបន្ថែម៖

  • បណ្តាញសង្គម Facebook៖ NESCAFÉ Cambodia
  • ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ (+855)78 289 974 | [email protected]
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា