នាយករដ្ឋមន្ត្រីអេស្ប៉ាញហោះទៅចិន ខណៈទំនាក់ទំនងជាមួយអាមេរិករង្គោះរង្គើ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីអេស្ប៉ាញហោះទៅចិន ខណៈទំនាក់ទំនងជាមួយអាមេរិករង្គោះរង្គើ

នាយករដ្ឋមន្ត្រីអេស្ប៉ាញហោះទៅចិន ខណៈទំនាក់ទំនងជាមួយអាមេរិករង្គោះរង្គើ

ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៤ របស់លោកទៅកាន់ប្រទេសចិន នៅថ្ងៃទី១៣ ខែមេសា ស្របពេលដែលទំនាក់ទំនងរវាងអេស្ប៉ាញ និងសហរដ្ឋអាមេរិកជួបភាពរង្គោះរង្គើ ។

Advertisement

អេស្ប៉ាញ គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតមួយរបស់អឺរ៉ុប ក្នុងការពង្រីកពាណិជ្ជកម្ម និងចាត់ទុកប្រទេសចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងគូប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែលប្រធានាធិបតីអាមេរិក លោក Donald Trump មើលឃើញ ។

យ៉ាងណា សេដ្ឋវិទូអេស្ប៉ាញបានព្រមានថា ការពង្រឹងទំនាក់និងសេដ្ឋកិច្ច និងនយោបាយជាមួយចិនខ្លាំង អាចនឹងបង្កហានិភ័យដល់អេស្ប៉ាញ ដោយសារតែសហរដ្ឋអាមេរិក គឺជា វិនិយោគិន បរទេស ឈានមុខ គេ នៅ អេស្ប៉ាញ ។

ម្យ៉ាងវិញទៀត អេស្ប៉ាញក៏មានទំហំពាណិជ្ជកម្មយ៉ាងធំសម្បើមជាមួយ សហរដ្ឋអាមេរិក នៅក្នុងវិស័យសំខាន់ៗជាច្រើន ដែលជាស្នូលនៃក្បាលម៉ាស៊ីនសេដ្ឋកិច្ច របស់ អេស្ប៉ាញផងដែរ ។

បើតាមប្រភពពីរដ្ឋាភិបាល ដែលសុំមិនបញ្ចេញឈ្មោះ, កិច្ចប្រជុំនៅថ្ងៃទី១៤ ខែមេសា រវាងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ជាមួយប្រធានាធិបតីចិន លោក Xi jinping នឹងផ្តោតសំខាន់លើផ្នែកភូមិសាស្ត្រនយោបាយ ខណៈអេស្ប៉ាញមើលឃើញចិន ជាកម្លាំងចលកររក្សាស្ថិរភាព ។

យោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ចអេស្ប៉ាញ បានបង្ហាញថា ក្រុមហ៊ុនចិនបានវិនិយោគទឹកប្រាក់ជាង ៧៥១ លានដុល្លារ នៅអេស្ប៉ាញក្នុងឆ្នាំ ២០២៥ កើនជាង ១៧៤ លានដុល្លារ បើធៀបនឹងឆ្នាំមុន នាំឱ្យចំនួនសរុបកើនឡើងដល់ ១១,៣ ពាន់លានដុល្លារ នៅចន្លោះឆ្នាំ ២០១០ និង ២០២៥ វិស័យឈានមុខគេ គឺ វិស័យឧស្សាហកម្ម និងថាមពល ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា