រុស្ស៊ី ថា អឺរ៉ុបដើរនយោបាយខុស ទើបជួបវិបត្តិថាមពល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា អឺរ៉ុបដើរនយោបាយខុស ទើបជួបវិបត្តិថាមពល

រុស្ស៊ី ថា អឺរ៉ុបដើរនយោបាយខុស ទើបជួបវិបត្តិថាមពល

មូស្គូ ៖ ប្រធានសាជីវកម្មនុយក្លេអ៊ែររដ្ឋ រុស្ស៊ី Rosatom អះអាងថា វិបត្តិថាមពល របស់សហភាពអឺរ៉ុប បណ្តាលមកពីកំហុសគោលនយោបាយ។

Advertisement

លោក Alexey Likhachev ប្រធានសាជីវកម្មនុយក្លេអ៊ែរ Rosatom បានប្រាប់ RT នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលបានចាក់ផ្សាយ ថ្មីៗនេះ ថា កំហុសម្តងហើយម្តងទៀត របស់ EU និង ទស្សនៈដ៏សាមញ្ញរបស់ខ្លួន អំពីការផ្លាស់ប្តូរថាមពល គឺ ត្រូវស្តីបន្ទោស ចំពោះវិបត្តិថាមពល ដែលកំពុងប៉ះពាល់ ដល់ប្លុកនេះ។

បើតាម RT, សហភាពអឺរ៉ុបបានផ្លាស់ប្តូរការពឹងផ្អែករបស់ខ្លួន លើឧស្ម័នធម្មជាតិរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អាកការផ្គត់ផ្គង់ បន្តិចម្តងៗ និងដំណោះស្រាយកាត់បន្ថយការនាំចូលទាំងអស់ នៅឆ្នាំ២០២៧។ ផ្ទុយទៅវិញ អឺរ៉ុប បានពន្លឿនការផ្លាស់ប្តូរ ទៅរកប្រភពថាមពលជំនួស ហើយ ងាកទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៀត រួមទាំង ឧស្ម័នធម្មជាតិរាវពីទីផ្សារពិភពលោក។

លោក Likhachev រៀបរាប់ថា សង្គ្រាមបានលាតត្រដាង នូវកំហុសកាន់តែជ្រៅ ក្នុងការបង្កើតគោលនយោបាយថាមពល របស់សហភាពអឺរ៉ុប។

ការអះអាងនេះ កើតមានឡើង ចំពេលដែលអ្នកប្រើប្រាស់នៅអឺរ៉ុប ខឹងសម្បា ព្រោះត្រូវប្រឈមមុខនឹងតម្លៃប្រេងឥន្ធនៈ និង ថាមពលខ្ពស់ ក៏ដូចជា ការកើនឡើង កាន់តែទូលំទូលាយ នៃ តម្លៃទំនិញប្រចាំថ្ងៃ ព្រោះតែការវាយប្រហារ របស់អាមេរិក និង អ៊ីស្រាអែល លើ អ៊ីរ៉ង់។

សង្រ្គាមបានបណ្តាលឱ្យមានការរំខានដល់ចរាចរណ៍ ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់ Hormuz ជាមួយនឹងការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេង និង ឧស្ម័ន នៅទូទាំងតំបន់៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា