វៀតណាមរំពឹងរកចំណូល ជិត៤ពាន់លានដុល្លារ ពីទេសចរណ៍វេជ្ជសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាមរំពឹងរកចំណូល ជិត៤ពាន់លានដុល្លារ ពីទេសចរណ៍វេជ្ជសាស្ត្រ

វៀតណាមរំពឹងរកចំណូល ជិត៤ពាន់លានដុល្លារ ពីទេសចរណ៍វេជ្ជសាស្ត្រ

ហាណូយ ៖ សេវាទេសចរណ៍វេជ្ជសាស្រ្ដ របស់វៀតណាម រំពឹងរកចំណូលបានជិត ៤ពាន់លានដុល្លារ នៅឆ្នាំ២០៣៣។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress ។

Advertisement

បើតាមប្រភព, ក្រសួងសុខាភិបាលវៀតណាម គ្រោងនឹងអភិវឌ្ឍន៍សេវាវេជ្ជសាស្រ្ដ ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ទេសចរណ៍វេជ្ជសាស្រ្ដ ទាក់ទាញអ្នកជំងឺ ទាំងក្នុងនិងក្រៅប្រទេស ខណៈទីផ្សារ ត្រូវបានគេព្យាករថា នឹងកើនដល់ ៤ពាន់លានដុល្លារ នៅឆ្នាំ២០៣៣។

តាមផែនការ នៅឆ្នាំ២០៣០, មូលដ្ឋានចំនួន ៥ រួមមាន ទីក្រុងហាណូយ, ទីក្រុងហូជីមិញ, ទីក្រុង Da Nang ,ទីក្រុង Quang Ninh ព្រមទាំង Khanh Hoa នឹងសាកល្បងគំរូទេសចរណ៍វេជ្ជសាស្រ្តរួមបញ្ចូលគ្នា រវាងមន្ទីរពេទ្យ, សណ្ឋាគារ, រមណីយដ្ឋាន និងសេវាកម្មទេសចរណ៍ ដែលកំពុងត្រូវបានពិនិត្យ ដោយរដ្ឋ។

យោងតាមក្រសួងសុខាភិបាល, ទីផ្សារទេសចរណ៍វេជ្ជសាស្រ្ត របស់វៀតណាមមានតម្លៃប្រហែល ៧០០ លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយត្រូវបានព្យាករណ៍ថា នឹងពង្រីកដល់ជិត ៤ ពាន់លានដុល្លារ នៅឆ្នាំ២០៣៣ ដែលតំណាងឱ្យអត្រាកំណើនប្រចាំឆ្នាំ ជាមធ្យម ប្រហែល ១៨% ។ តួលេខដូច្នេះ បង្ហាញពីសក្តានុពលដ៏សន្ធឹកសន្ធាប់ របស់វិស័យនេះ។

យោងតាមលោកស្រី Bui Thi Ngoc Hieu អនុប្រធាននាយកដ្ឋានទេសចរណ៍ ទីក្រុងហូជីមិញ, អ្នកជំងឺពី ៣០ ទៅ ៤០% ដែលកំពុងស្វែងរកការព្យាបាលនៅទីក្រុងនេះ គឺ មកពីខេត្តផ្សេងៗ ឬក្រៅប្រទេស។ ខណៈពេលដែលអ្នកជំងឺអន្តរជាតិ ភាគច្រើន មានប្រភព មកពីប្រទេសជិតខាង, ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ពីទីផ្សារ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងជប៉ុន ព្រមទាំង សហគមន៍វៀតណាម នៅក្រៅប្រទេស។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan បានអះអាងថា ការចំណាយប្រកួតប្រជែងរបស់វៀតណាម ធ្វើឱ្យប្រសើរឡើងនូវជំនាញវេជ្ជសាស្រ្ត និងប្រពៃណីដ៏សម្បូរបែបនៃឱសថបុរាណ មិនត្រឹមតែលើកកំពស់សេវាថែទាំសុខភាពក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវថ្មីប្រកបដោយជោគជ័យ សម្រាប់វិស័យទេសចរណ៍ និង ឧស្សាហកម្មថែទាំសុខភាពរបស់ប្រទេសផងដែរ៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា