ចិន វ៉ាដាច់ អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន វ៉ាដាច់ អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ឥណ្ឌា

ចិន វ៉ាដាច់ អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ឥណ្ឌា

ប៉េកាំង ៖ ប្រទេស ចិន វ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេស ឥណ្ឌា។

Advertisement

ស្ថានទូតរបស់ទីក្រុងប៉េកាំង នៅទីក្រុងញូវដេលី បាននិយាយថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ក្នុងឆ្នាំសារពើពន្ធ ២០២៥ – ២០២៦ ដោយបានវ៉ាដាច់ សហរដ្ឋអាមេរិក។

លោក Xu Feihong ឯកអគ្គរដ្ឋទូតចិន ប្រចាំ ឥណ្ឌា បានឲ្យដឹង នៅក្នុងសារបង្ហោះ លើបណ្តាញសង្គម X ថា ពាណិជ្ជកម្មទ្វេភាគី រវាងឥណ្ឌា និងចិន ឈានដល់ ១៣៧ ពាន់លានដុល្លារ ក្នុងរយៈពេល ចន្លោះខែមេសា ឆ្នាំ២០២៥ ដល់ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Xu បានរៀបរាប់ទៀតថា «ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា សម្រាប់រយៈពេល ១១ខែ ជាប់គ្នា»។

កាលពីខែកុម្ភៈ លោក Qin Jie អគ្គកុងស៊ុលរបស់ចិន នៅទីក្រុង Mumbai បាននិយាយថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសជិតខាង នឹងមិនរងផលប៉ះពាល់ ដោយកត្តាខាងក្រៅនោះទេ។

លោក Qin អះអាងថា «ដោយសារតែឥណ្ឌា គឺជាសេដ្ឋកិច្ចធំណាស់ ហើយចិនក៏ជាសេដ្ឋកិច្ចដ៏ធំផងដែរ។ យើងជាប្រទេសដែលគាំទ្រពហុភាគីនិយម និងពាណិជ្ជកម្មពហុភាគី និង ការផ្លាស់ប្តូរពហុវប្បធម៌» ។

បើតាម RT, ពាណិជ្ជកម្មទ្វេភាគី របស់ឥណ្ឌា ជាមួយអាមេរិក មានចំនួន ១២៧,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ដូចគ្នានេះ។ ទីក្រុង វ៉ាស៊ីនតោន ធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ញូវដេលី សម្រាប់រយៈពេល ៤ ឆ្នាំជា ប់ៗគ្នា រហូតដល់ឆ្នាំសារពើពន្ធ ២០២៤ – ២០២៥ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា