សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេច​ចោទប្រកាន់ជនត្រូវចោទជាចំនួន២០នាក់ (ស្រី្ត០២នាក់) ពីបទឆបោក​មានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា ((គ.ប.ឆ.ប. ) Online Scam )ទៅឃុំខ្លួនបណ្តោះ​អាសន្ននៅ​​ពន្ធនាគាររាជធានីភ្នំពេញ ។

Advertisement

ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា​យោង​តាមដីការ​បង្គាប់ឱ្យឃុំខ្លួនចំនួន២០ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រម​ស៊ើបសួរ នៃសាលាដំបូងរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ជនត្រូវជោទទាំង២០នាក់នោះមាន​ជនជាតិចិន១៩នាក់ និងជនជាតិកៀហ្សី​ស៊ីស្ថាន​ចំនួន១នាក់។

ជនត្រូវចោទខាងលើនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យ​ពី​បទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងក្នុង​ការប្រព្រឹត្ត Online Scam និងការឆ្លងដែនខុសច្បាប់។ ចំពោះទីតាំង​ប្រព្រឹត្តគឺនៅចំណុចដីឡូត៍គ្មានលេខ ភូមិស្លែងរលើង សង្កាត់អូរបែក​ក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនពាក់ព័ន្ធទាំងនេះ ក៏នឹងត្រូវ​ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណា​ចក្រ​កម្ពុជា និងមាត្រា២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។

បើយោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៣៨០ ចែងថាអំពើឆបោក​ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើ​បទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។

យោងតាមបញ្ញត្តិមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែង​ថា«ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមក​ព្រះរាជា​ណាចក្រកម្ពុជាដោយលបលាក់ បន្លំ ឫដោយល្បិចផ្សេងទៀតដែល​ផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។

ប្រភពដដែលបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ច​កម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី និងបានកសាង​សំណុំ​រឿង បញ្ចូនទៅ​តុលាការ​ចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា