៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង៤,៣លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង៤,៣លាននាក់

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង៤,៣លាននាក់

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត » នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៤លាន៣សែននាក់ ប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព និងសុខសុវត្ថិភាព។

Advertisement

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះថា នៅតាមទីតាំងរៀបចំទាំង៦ និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ បន្ថែមពីនេះ នៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់លម្អិតថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកដើរលេងកម្សាន្តចំនួន ៩៨៣ ០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧ ០៦៨នាក់ ហើយនៅថ្ងៃទី២មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ១ ៥៦៥ ៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ ចំណែកនៅថ្ងៃទី៣មានចំនួនសរុប ១ ៨២៧ ៩៩០នាក់។ លោកស្រីបន្ថែមថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »បានផ្តល់ភាពសប្បាយរីករាយ និងកក់ក្តៅលើសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពជូនពលរដ្ឋយ៉ាងល្អប្រសើរ ។

ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹងគ្រប់ពេលវេលា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា