ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំងឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុលនិយមមួយចំនួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំងឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុលនិយមមួយចំនួន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំងឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុលនិយមមួយចំនួន

ឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុល និយមមួយចំនួនកាលពីពេលថ្មីៗនេះ ដែលបានលើកឡើងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរ នោះស្ថានឯកអគ្គរាជទូតសូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចតទៅ៖

Advertisement

១.អំពីបេសកកម្មស្នូលរបស់ស្ថានទូត៖

ស្ថានឯកអគ្គរាជទូតកម្ពុជា គឺជាស្ថាប័នរដ្ឋផ្លូវការដែលតំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង ដោយគ្មាន ការរើសអើងលើនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

២.ការបដិសេធមិនផ្សារភ្ជាប់ជាមួយទណ្ឌិត និងក្រុមខុសច្បាប់

ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋបារាំង តែងតែផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនានាដែលរៀបចំដោយភាគីបារាំង ឬ សមាគមខ្មែរផ្សេងៗ ដើម្បីលើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងគាំទ្រ ចំពោះសហគមន៍ខ្មែរ ទោះបីជាពេលខ្លះ មានវត្តមានរបស់ក្រុមសកម្មជនប្រឆាំងក៏ដោយ។

ស្ថានឯកអគ្គរាជទូតសូមបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចធ្វើ ការសហការ ឬផ្តល់ការទទួលស្គាល់ដល់ «បុគ្គលជាទណ្ឌិត» ដែលត្រូវបានតុលាការកាត់ទោសពី បទល្មើសធ្ងន់ធ្ងរ រួមមាន៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះ មហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរនោះឡើយ។

ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធី នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅ រដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បី បើកផ្លូវឱ្យឯកឧត្តមឯកអគ្គរាជទូតអាចចូលរួមក្នុងកម្មវិធីនេះ។ ការណ៍នេះ គឺជាការប្រុងប្រយ័ត្នដើម្បីចៀសវាងការផ្សារភ្ជាប់ ឯកឧត្តមឯកអគ្គរាជទូត ជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅតែបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិ កុំជឿតាមការញុះញង់ ឬ ការបកស្រាយបំភាន់ការពិតពីសំណាក់ក្រុមជ្រុលនិយម ដែលមានបំណងលាបពណ៌ និងបំបែក បំបាក់សាមគ្គីភាពជាតិ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា