អ៊ីរ៉ង់ ថា នឹងបិទច្រកហ័រមូស រហូតទាល់តែ ទ័ពជើងទឹកអាមេរិកឈប់រាំងខ្ទប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា នឹងបិទច្រកហ័រមូស រហូតទាល់តែ ទ័ពជើងទឹកអាមេរិកឈប់រាំងខ្ទប់

អ៊ីរ៉ង់ ថា នឹងបិទច្រកហ័រមូស រហូតទាល់តែ ទ័ពជើងទឹកអាមេរិកឈប់រាំងខ្ទប់

តេហេរ៉ង់ ៖ អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Hormuz រហូតទាល់តែ ការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានដកចេញទាំងស្រុង នេះបើតាមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ហៅកាត់ IRGC។ ជាការអះអាង បន្ទាប់ពី អ៊ីរ៉ង់ ប្រកាសបើកឲ្យឆ្លងកាត់ ធម្មតាឡើងវិញ បានត្រឹមតែ ១ថ្ងៃ។

Advertisement

កងកម្លាំង IRGC ដែលជាអង្គភាពវរជន នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ថា អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ចាប់ពីល្ងាចថ្ងៃសៅរ៍ រហូតដល់ការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានដកចេញទាំងស្រុង។

សេចក្តីថ្លែងការណ៍ បានសរសេរថា «ដោយសារតែការរំលោភ លើកិច្ចព្រមព្រៀងឈប់បាញ់ ពោលគឺ ចាប់តាំងពីសត្រូវ សហរដ្ឋអាមេរិក មិនបានលុបចោលការបិទផ្លូវនាវាចរ និងកំពង់ផែអ៊ីរ៉ង់, ច្រកសមុទ្រ Hormuz នឹងត្រូវបិទ ចាប់ពីថ្ងៃនេះ រហូតដល់ការបិទផ្លូវ ត្រូវបានដកចេញ» ។

កម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម បានអំពាវនាវ ដល់ម្ចាស់កប៉ាល់ ឱ្យប្រកាន់ខ្ជាប់ទាំងស្រុង នូវអនុសាសន៍ របស់ភាគីអ៊ីរ៉ង់ ហើយបានពិពណ៌នា សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីស្ថានភាព នៅច្រកសមុទ្រ Hormuz ថា មិនគួរឱ្យទុកចិត្ត ។

គួររម្លឹកថា កាលពីថ្ងៃសុក្រ ទីក្រុងតេហេរ៉ង់ បានប្រកាសថា ច្រកសមុទ្រ Hormuz ដែលជាធម្មតាផ្ទុកប្រេង និងឧស្ម័នធម្មជាតិរាវ មួយភាគប្រាំ របស់ពិភពលោក បានបើក ឲ្យនាវាពាណិជ្ជកម្មទាំងអស់ ឆ្លងកាត់ជាធម្មតាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានព្រមព្រៀង ក្នុងសង្គ្រាម របស់អ៊ីស្រាអែលជាមួយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺ ក្រុម Hezbollah នៅប្រទេសលីបង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា