លោក Zelensky ថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី

លោក Zelensky ថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថ្កោលទោស ការបន្ធូរបន្ថយទណ្ឌកម្ម លើប្រេងរុស្ស៊ី ពោលគឺ បន្ទាប់ពីសហរដ្ឋអាមេរិក បានពន្យារពេល ការលើកលែង ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលកើនឡើង ដែលជំរុញដោយសង្រ្គាមមជ្ឈិមបូព៌ា។

Advertisement

លោក Zelensky បានអះអាង កាលពីថ្ងៃអាទិត្យថា «វានឹងមិនមានអត្ថប្រយោជន៍ពិតប្រាកដ ពីការលើកលែងបែបនេះ សម្រាប់ការទូតទេ … រាល់ប្រាក់ដុល្លារ រកបានការលក់ប្រេង បានត្រឹមតែលើកទឹកចិត្តឱ្យរុស្ស៊ី បន្តការប្រយុទ្ធ តែប៉ុណ្ណោះ» ។

លោកមិនបាននិយាយ ចំៗ អំពីសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ បានដាក់ចេញ ការលើកលែងទណ្ឌកម្ម រយៈពេលមួយខែ បន្ថែមទៀត ដែលអនុញ្ញាតឱ្យមានការលក់ប្រេង និង ផលិតផលប្រេង របស់រុស្ស៊ី ដែលនៅឯសមុទ្រ។ នេះគឺជាការពង្រីក ការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់ចេញ កាលពីពេលមុន ហើយ ត្រូវបានផុតកំណត់ កាលពីថ្ងៃទី១១ ខែមេសា។

លោក Zelensky បាននិយាយថា មាននាវាជាង ១១០គ្រឿង ដឹកប្រេងឆៅជាង ១២លានតោន របស់រុស្ស៊ី ដែលបំពានលើទណ្ឌកម្មអន្តរជាតិ នាពេលបច្ចុប្បន្ននេះ អាចលក់ម្តងទៀត ដោយគ្មានផលវិបាក ដោយសារតែការបន្ធូរបន្ថយទណ្ឌកម្ម។

លោក Zelensky បាននិយាយថា «នោះគឺជា ប្រាក់ ១០ ពាន់លានដុល្លារ ជាធនធាន ដែលត្រូវបានបំប្លែងដោយផ្ទាល់ ទៅជាការវាយប្រហារថ្មី ប្រឆាំងនឹងអ៊ុយក្រែន»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា