ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហាន ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗក្នុងរាជធានីភ្នំពេញនៅសួនវត្តបទុមវតី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហាន ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗក្នុងរាជធានីភ្នំពេញនៅសួនវត្តបទុមវតី

ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហាន ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗក្នុងរាជធានីភ្នំពេញនៅសួនវត្តបទុមវតី

[ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦] ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ស្រាបៀរ Tiger បាននាំយកបទពិសោធន៍ថ្មីមួយមកកាន់រាជធានីភ្នំពេញ តាមរយៈកម្មវិធី Tiger សង្ក្រាន្តក្លាហាន ដែលធ្វើឡើងនៅ សួនវត្តបទុមវតី។

Advertisement

ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែមេសា សួនវត្តបទុមវតីបានប្រែក្លាយរូបរាងមួយថ្មី សម្រាប់ព្រឹត្តិការណ៍អបអរដ៏កក្រើករំជួលអារម្មណ៍ ទាក់ទាញទស្សនិកជនរាប់ម៉ឺននាក់ក្នុងរយៈពេល ៤ ថ្ងៃពេញ មកសប្បាយជុំគ្នា ចាប់តាំងពីរសៀលរហូតដល់យប់ជ្រៅ ដែលធ្វើឱ្យបរិវេណទាំងមូល មានភាពរស់រវើក និងមានសកម្មភាពសប្បាយៗជាច្រើន។

អ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាងគេនោះ គឺស្ពានខ្លាគ្រហឹម ដែលជាបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក។ មនុស្សជាច្រើនបានឡើងសាកល្បង ដើម្បីបង្ហាញភាពក្លាហានរបស់ខ្លួន ខណៈដែលអ្នកចូលរួមផ្សេងទៀត នាំគ្នាគាំទ្រ និងស្រែកហ៊ោយ៉ាងសប្បាយរីករាយ ហើយក៏មានការចូលរួម ពីសំណាកអ្នកបង្កើតមាតិកា ដែលល្បីល្បាញប្រចាំប្រទេសកម្ពុជា នាំឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនកាន់តែច្រើន ទាំងអ្នកចូលរួមទស្សនាផ្ទាល់ និងនៅលើបណ្តាញសង្គម។

នាពេលល្ងាចមកដល់ ឆាកប្រគំតន្ត្រីដ៏ធំជាមួយបទពិសោធន៌លំដាប់ថ្នាក់អន្តរជាតិ បានចាប់ផ្តើមបន្លឺឡើងជាមួយការសម្តែងដ៏អស្ចារ្យពីសំណាក់សិល្បៈករ និងសិល្បៈការិនីខ្មែរជាច្រើនរូប។ ហើយនេះជាលើកដំបូង ដែលមានវត្តមានតារាលំដាប់ៗប្រទេស ៣ ជំនាន់ មកប្រគំតន្រ្តីរួមគ្នា លើឆាក Tiger សង្រ្កាន្តក្លាហាន តែមួយ រួមមាន លោក ព្រាប សុវត្ថិ លោកស្រី ឱក សុគន្ធកញ្ញា លោក វណ្ណដា និងសិល្បករ សិល្បការនីដែលមានទេពកេសល្យជាច្រើនរូបបន្ថែមទៀត បង្កើតឱ្យមានការផ្ទុះចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនមកចូលរួមយ៉ាងច្រើនកុះករ។

លើសពីនេះ ក៏មានវត្តមានតារារ៉េបជំនាន់ថ្មី មក​ពីកម្មវិធី The Next Level: RapStar រដូវកាល Uncaged ក្នុងន័យចង់ឆ្លុះបញ្ចាំងពីការវិវត្តនៃតន្រ្តីខ្មែរនៅលើឆាកតែមួយ។

Tiger សង្ក្រាន្តក្លាហាន មិនមែនត្រឹមតែជាកម្មវិធីអបអរសង្រ្កាន្តឆ្នាំថ្មីនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ ដែលនាំមកនូវការជួបជុំ សប្បាយជាមួយគ្នា ហ៊ានសាកល្បងបទពិសោធន៌ថ្មីៗ ហើយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជុំវិញខ្លួនជាមួយ Tiger Beer ។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា