អឺរ៉ុប ៧ ប្រទេស ស្នើដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ៧ ប្រទេស ស្នើដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល

អឺរ៉ុប ៧ ប្រទេស ស្នើដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល

ព្រុចសែល ៖ ប្រទេសសហភាពអឺរ៉ុប ចំនួន ៧ បានអំពាវនាវរួមគ្នា ឱ្យមានការដាក់ទណ្ឌកម្ម របស់ EU ប្រឆាំងនឹងអ៊ីស្រាអែល។ ការអំនាវនាវ ដែលរួមទាំងបារាំង និងស៊ុយអែត បានធ្វើឡើង នៅមុនពេល ដែលមានកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអឺរ៉ុប នៅថ្ងៃទី២១ ខែមេសា នេះបើតាមសមាគមកាសែតអឺរ៉ុប EUobserver ។

Advertisement

ប្រភពបានរាយការណ៍ថា «បារាំង និងស៊ុយអែត បានចូលរួមជាមួយរដ្ឋសហភាពអឺរ៉ុប ចំនួន ប្រាំ ផ្សេងទៀត ដែលស្វែងរកការដាក់ទណ្ឌកម្ម លើអ៊ីស្រាអែល ជាមួយនឹងការហាមឃាត់ លើសកម្មភាពតាំងទីលំនៅ» ដោយបានដកស្រង់ សេចក្តីព្រាងមួយ ដែលរៀបចំតាក់តែងឡើង ដោយស៊ុយអែត សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។

បើតាម Tass, ក្រុមប្រឹក្សាសហភាព អឺរ៉ុប បាននិងកំពុងវិលត្រឡប់មកវិញ លើ ប្រធានបទនៃទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្លុកនេះ ប្រឆាំងនឹងអ៊ីស្រាអែល ជាទៀងទាត់ ក្នុងរយៈពេល ពីរ ឆ្នាំចុងក្រោយនេះ ប៉ុន្តែ មិនទាន់អាចធ្វើការសម្រេចចិត្ត ជាឯកច្ឆ័ន្ទនៅឡើយទេ។

ការដាក់ស្នើដាក់ទណ្ឌកម្មនេះ ធ្វើឡើង ស្របពេលដែល អេស្ប៉ាញ អះអាងថា នឹងស្នើសហភាពអឺរ៉ុប ផ្តាច់កិច្ចព្រមព្រៀងសមាគម ជាមួយអ៊ីស្រាអែល។ កិច្ចព្រមព្រៀងសមាគមបានចូលជាធរមាន ចាប់តាំងពីឆ្នាំ ២០០០ ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប ជាមួយអ៊ីស្រាអែល ។

បើតាម Pakistan today, ក្រុមនេះ បានចោទប្រកាន់អ៊ីស្រាអែល ពីការបន្ត ធ្វើអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា ខណៈពេលដែលកំពុងបង្កើន នូវអ្វីដែលខ្លួនពិពណ៌នាថា ជាការបញ្ចូលដោយខុសច្បាប់ នៅតំបន់ West Bank និង East Jerusalem ព្រមទាំង ធ្វើការវាយប្រហារ លើប្រទេសលីបង់៕

ប្រភពពី Tass, Pakistan today ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា