ការប្រកាសលទ្ធផលការប្រកួតវីដេអូ Vlog “សំលេងយុវជនកម្ពុជា-ចិន” ក្នុងកម្មវិធី "ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកាសលទ្ធផលការប្រកួតវីដេអូ Vlog “សំលេងយុវជនកម្ពុជា-ចិន” ក្នុងកម្មវិធី "ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន"

ការប្រកាសលទ្ធផលការប្រកួតវីដេអូ Vlog “សំលេងយុវជនកម្ពុជា-ចិន” ក្នុងកម្មវិធី "ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន"

ភ្នំពេញ ៖ ថ្មីៗនេះ ការប្រកួតវីដេអូ Vlog “សំឡេងយុវជនកម្ពុជា-ចិន” ដែលរៀបចំដោយក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងគាំទ្រដោយ ក្រសួងទេសចរណ៍ កម្ពុជា បានបញ្ចប់ដំណាក់កាលទទួលស្នាដៃវីដេអូ វាយតម្លៃដាក់ពិន្ទុ និងប្រកាសលទ្ធផល។

Advertisement

ការប្រកួតនេះ ជាផ្នែកមួយនៃកម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” ដោយផ្តោតលើប្រធានបទ “ទស្សនៈយុវជន និងការបង្កើតមាតិការួមគ្នា” និងផ្តោតសំខាន់លើគម្រោងសហប្រតិបត្តិការវាងកម្ពុជា និងចិន។ សរុបមក មានស្នាដៃវីដេអូខ្លីជិត ១០០ ត្រូវបានដាក់ចូលរួមប្រកួត។

បន្ទាប់ពីការវាយតម្លៃ និងផ្តល់ពិន្ទុដោយគណៈកម្មការជំនាញពីវិស័យប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌នៃកម្ពុជា និងចិន ស្នាដៃលេចធ្លោចំនួន ២០ ត្រូវបានជ្រើសរើសសម្រាប់ការតាំងបង្ហាញជាផ្លូវការ។ ក្នុងនោះ វីដេអូ Vlog “ជីវិតក្រោយពេលភ្លើងភ្លឺ” ទទួលបានពានរង្វាន់លេខ១ ខណៈដែល “ស្លាបបំបាំងកាយរបស់ម៉ាក” និង “ក្រមា” ទទួលបានពានរង្វាន់លេខ២។

ចំណែកឯ “ឆ្លងកាត់ពពក ស្វែងយល់អង្គរ”, “បទពិសោធន៍បច្ចេកវិទ្យារបស់គីមស្រ៊ួងនៅហឺហ្វេយ៍ ប្រទេសចិន” និង “កម្ពុជា-ចិនរួមគ្នា៖ ទំនុកចិត្ត និងអនាគតនៅក្នុងបេតិកភណ្ឌអង្គរ” ទទួលបានពានរង្វាន់លេខ៣ ខណៈស្នាដៃផ្សេងទៀតទទួលបានពានរង្វាន់លើកទឹកចិត្ត។

ស្នាដៃដែលចូលរួមប្រកួត បានបង្ហាញយ៉ាងច្បាស់នូវរឿងរ៉ាវពិតនៃការអភិវឌ្ឍរួមរវាងកម្ពុជា និងចិន តាមរយៈការចុះទៅកាន់ទីកន្លែងពិត និងការបង្ហាញប្រកបដោយច្នៃប្រឌិតរបស់យុវជន។

មាតិកាទាំងនេះបានគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន ការអភិរក្ស និងជួសជុលបេតិកភណ្ឌអង្គរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការសហការផ្នែកអប់រំ និងសុខាភិបាល ដែលបង្ហាញពីដំណើរការអភិវឌ្ឍន៍រួម និងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។

តាមការបញ្ជាក់ពីភាគីអ្នករៀបចំ ស្នាដៃលេចធ្លោនឹងត្រូវបានផ្សព្វផ្សាយបន្តតាមគណនីផ្លូវការរបស់ “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” និងតាមប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ ដើម្បីឲ្យសាធារណជនបានទស្សនា និងយល់ដឹងបន្ថែមអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ សូមអញ្ជើញសាធារណជនតាមដាន៕

https://www.facebook.com/reel/2799201143764323

ពានរង្វាន់លេខ១

ពានរង្វាន់លេខ២

ពានរង្វាន់លេខ៣

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា