អ្នកវិភាគថា កិច្ចសន្ទនាយុទ្ធសាស្ត្រកម្ពុជា-ចិន ជួយលើកកម្ពស់ទំនុកចិត្តនយោបាយការទូតទ្វេភាគី និងសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិភាគថា កិច្ចសន្ទនាយុទ្ធសាស្ត្រកម្ពុជា-ចិន ជួយលើកកម្ពស់ទំនុកចិត្តនយោបាយការទូតទ្វេភាគី និងសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

អ្នកវិភាគថា កិច្ចសន្ទនាយុទ្ធសាស្ត្រកម្ពុជា-ចិន ជួយលើកកម្ពស់ទំនុកចិត្តនយោបាយការទូតទ្វេភាគី និងសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

ភ្នំពេញ៖ក្រុមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយនៅកម្ពុជា បានចាត់ទុកកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ជាការធ្វើឳ្យរឹងមាំផ្នែកនយោបាយ ការទូតរវាងប្រជាជាតិទាំងពីរ។

Advertisement

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានមើលឃើញថា កិច្ច ប្រជុំ លើកដំបូងរបស់ប្រទេស ទាំងពីរនៅថ្ងៃពុធទី២២ មេសានេះ នឹងជួយរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ពិសេសនឹងជួយធ្វើឳ្យផ្នែក នយោបាយ និង ការទូតរវាងកម្ពុជា-ចិន កាន់តែរឹងមាំថែមមួយកម្រិតទៀត។

លោកបញ្ជាក់ថា«កម្ពុជាអាចនឹងប្រើកាលានុវត្តភាពនេះដើម្បីធ្វើយ៉ាងណាពង្រឹងនិងពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ឳ្យកាន់តែស៊ីជម្រៅ ពិសេសការជំរុញនិងលើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងការទូតរវាងប្រទេសទាំងពីរ»។
ចិន គឺជាភាគីដ៏សំខាន់មួយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះព្រំដែណរវាងកម្ពុជា និងថៃ នាពេលកន្លងមក បន្ទាប់ពីសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី។

កិច្ចប្រជុំយុទ្ធសាស្ត្រ ២+២ រវាង រដ្ឋមន្ត្រីការពាជាតិ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន នៅទីក្រុងភ្នំពេញលើកនេះ ធ្វើឡើងមួយឆ្នាំប៉ុណ្ណោះក្រោយលោកប្រធានាធិបតី ស៊ី ជិនពីង បានផ្តួចផ្តើមគំនិតនេះឡើង ក្នុងឱកាស ដែលលោក បានបំពេញដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា។
បណ្ឌិត មាស នី អ្នកតាមដានសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា យល់ឃើញថាកិច្ចប្រជុំនេះ មិនត្រឹមតែជួយឳ្យកម្ពុជាបង្កើនទំនាក់ទំនងផ្នែកនយោបាយ និងកាទូតជាមួយប្រទេសចិន ប៉ុណ្ណោះទេ ក៏អាចជួយឳ្យកម្ពុជា អាចស្វែងរកដំណោះស្រាយដ៏ល្អមួយ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ។
លោកបញ្ជាក់ថា «យើងត្រូវតែបង្កើនសមត្ថភាពផ្នែកកាទូតរបស់យើងជាមួយចិនឳ្យបានខ្លាំង ដើម្បីដោះស្រាយបញ្ហាដីកម្ពុជាដែលថៃកំពុងគ្រប់គ្រង»។

ចំណែក អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ មើលឃើញថាកិច្ច សន្ទនាលើកដំបូងរវាងកម្ពុជា និងចិន គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ចិនមកលើកម្ពុជាឡើងវិញ ជាពិសេសបន្ទាប់ពីកម្ពុជា បានបង្ហាញឆន្ទៈក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញតែម្ដង។
 
លោកបញ្ជាក់ថា«ការប្រជុំនេះហាក់នៅខ្សែបន្ទាត់ជាមួយនឹងការវិលត្រឡប់ជិតស្និទរបស់ចិនមកកម្ពុជាវិញ។ បច្ចុប្បន្ននេះយើងមើលឃើញចិនហាក់ដូចអើពើនិងយកចិត្តទុកដាក់លើកម្ពុជាឡើងវិញ»។

លោក អ៊ូ វីរៈ មើលឃើញថាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលចិនជាថ្មីម្ដងទៀតមកកម្ពុជា បានបង្ហាញពីទំនុកចិត្តផ្នែកសន្តិសុខជាតិកម្ពុជា។ លោកបន្តថាការបង្ហាញឆន្ទៈរបស់ចិន នឹងជួយឳ្យកម្ពុជាអាចឈានទៅរកការចរចាជាមួយប្រទេសថៃ ដោយសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន នឹងមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ហើយនៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោកនឹងមានកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងនយោបាយនៃប្រទេសទាំងពីរ៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា