ចិន ពិចារណាប្រើយានក្រោមទឹកគ្មានមនុស្សបើក ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ពិចារណាប្រើយានក្រោមទឹកគ្មានមនុស្សបើក ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់

ចិន ពិចារណាប្រើយានក្រោមទឹកគ្មានមនុស្សបើក ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់

ប៉េកាំង ៖ កងទ័ពរំដោះប្រជាជនចិន កំពុងពិចារណាលើយុទ្ធសាស្រ្តប្រើប្រាស់យានក្រោមទឹកគ្មានមនុស្សបើកខ្នាតធំប្រភេទ AJX002 ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់ ។

Advertisement

យាន AJX002 ដំណើរការដោយថាមពលថ្មលីចូម ដែលមានដងខ្លួនប្រវែងពី ១៨ ទៅ ២០ ម៉ែត្រ និង ទទឹងពី ១ ទៅ ១ ម៉ែត្រកន្លះ ។ វាមានមុខងារស៊ើបអង្កេត និងការដាក់ពង្រាយគ្រាប់មីនក្រោមទឹកដោយសម្ងាត់ ក្នុងចម្ងាយឆ្ងាយរហូតដល់ទៅ ១,៨០០ គីឡូម៉ែត្រ ។

យាន AJX002 បង្ហាញខ្លួនលើកដំបូង ក្នុងអំឡុងក្បួនដង្ហែយោធាទ្រង់ទ្រាយធំរបស់ប្រទេសចិន កាលពីឆ្នាំ ២០២៥ ។ វាគឺជាផ្នែកមួយកងនាវាមុជទឹកស្វ័យប្រវត្តិដ៏មានឥទ្ធិពលរបស់ប្រទេសចិន ដែលជួយជាកម្លាំងដល់កងទ័ពជើងទឹកចិននៅក្នុងតំបន់ រួមមាននៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។

បើតាម Interesting engineering, ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិន ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យានក្រោមទឹកគ្មានមនុស្សបើក AJX002 សម្រាប់បេសកកម្មដាក់ពង្រាយគ្រាប់មីន ដើម្បីបិទខ្ទប់ផ្លូវទឹកក្នុងតំបន់យុទ្ធសាស្រ្ត “First Island Chain” ។

First Island Chain ឬហៅថា ខ្សែសង្វាក់កោះទី១ គឺជាខ្សែបន្ទាត់កោះធម្មជាតិ ដែលលាតសន្ធឹងប្រហែល ៦,៤០០ គីឡូម៉ែត្រ ចាប់ពីប្រជុំកោះជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន រហូតដល់ម៉ាឡេស៊ី ។

វាគឺជាខ្សែការពារដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងការរាំងខ្ទប់ឥទ្ធិពលយោធាចិននៅតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈដែលតៃវ៉ាន់ គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រនេះ ដែលចិនចាត់ទុកជាឧបសគ្គត្រូវតែទម្លាយ ។

យោងតាម South China Morning Post, យុទ្ធសាស្រ្តដែលចិនពិចារណាយកមកប្រើនេះ ទំនងជាបំផុសគំនិតចេញពីសកម្មភាពអរិភាពថ្មីៗ នៅឯច្រកសមុទ្រ Hormuz ជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់ ដែលអ៊ីរ៉ង់បានចាត់វិធានការបិទខ្ទប់ស្ទើរទាំងស្រុង ដើម្បីប្រើជាកូនសោរសំខាន់សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ៕

ប្រភព ៖ Interesting engineering និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា