កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ

កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីឌីជីថល ថ្នាក់ដឹកនាំក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍ មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១ ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។

Advertisement

ខ្លឹមសារ និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖

  • កិច្ចប្រជុំបានពិនិត្យមើលការអនុវត្តសកម្មភាពតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ADGMIN) ដែលបានប្រព្រឹត្តទៅកាលពីខែមករា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
  • អង្គប្រជុំបានពិនិត្យលើស្ថានភាពនៃការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០ (ADM 2030) និងការវិភាគលើលទ្ធផលការងារដែលសម្រេចបានកាលពីឆ្នាំ២០២៥ ។
  • ការពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងក្នុងវដ្តការងារឆ្នាំ២០២៦ និងលើកគម្រោងអាទិភាពសម្រាប់វដ្តការងារឆ្នាំ២០២៧ ដែលក្នុងនោះកម្ពុជាក៏បានដាក់ស្នើគម្រោងចំនួន៤ផងដែរ ដើម្បីជំរុញបរវិត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់អាស៊ាន។
  • អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបង្កើនកិច្ចសន្ទនាជាមួយដៃគូដែលបានដាក់ស្នើជាដៃគូសន្ទនាក្រោមក្របខណ្ឌកិច្ចប្រជុំឧត្តមមន្ត្រីឌីជីជីថលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។

កិច្ចប្រជុំចង្អៀតលើកទី១ ឆ្នាំ២០២៦ នេះ បានសម្រេចនូវលទ្ធផលជាផ្លែផ្កា និងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាស៊ាន ក្នុងការបន្តកិច្ចសហប្រតិបត្តិការឌីជីថលឱ្យកាន់តែរឹងមាំ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា