លោក ឆាំង យុ៖ មិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើច ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឆាំង យុ៖ មិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើច ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុត

លោក ឆាំង យុ៖ មិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើច ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុត

យោធាថៃខឹងសម្បាររឿងបាត់ទង់ជាតិមួយ! អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ 

Advertisement

កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន ក្នុងការទាមទារកាន់កាប់លើទីតាំងព្រំដែនជាទីសក្ការៈរបស់ប្រទេសដទៃខណៈពេលដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យភាពរបស់ភាគីដែលខ្លួនកំពុងចោទប្រកាន់។ ស្ថានភាពដ៏គួរឱ្យអស់សំណើចនេះ មានសភាពកាន់តែហួសចិត្ត ដោយសារការពិតដែលថា កាលៈទេសៈបង្កទៅជាការខឹងសម្បាររបស់កងទ័ពថៃនេះ គឺគ្រាន់ផ្អែកទៅលើជំនឿរបស់ខ្លួនថាទង់ជាតិថៃមួយផ្ទាំងបានបាត់ទៅតែប៉ុណ្ណោះ។ នៅថ្ងៃនេះ កងទ័ពថៃកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែការបាត់ទង់ជាតិមួយ។

ថ្ងៃស្អែក ប្រហែលជាអាចមានការបាត់ដើមឈើមួយដើម ឬវត្ថុបុរាណប្លែកៗផ្សេងទៀត ចេញពីដែនអធិបតេយ្យភាពរបស់ថៃដែលអាចត្រូវប្រើប្រាស់ធ្វើជាលេសស្របច្បាប់ ដើម្បីបង្កឱ្យមានជម្លោះប្រដាប់អាវុធទ្រង់ ទ្រាយធំរវាងប្រទេសទាំងពីរខណៈពេលដែលកងទ័ពថៃកំពុងស៊ើបអង្កេតលើកាលៈទេសៈគួរឱ្យសង្ស័យ ជុំវិញការបាត់ទង់ជាតិដ៏អាថ៌កំបាំងរបស់ខ្លួន និងកំពុងស្វែងរកលទ្ធភាពប្រើប្រាស់កម្លាំងយោធាជាការឆ្លើ តបនោះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់ និងមានភាពចាស់ទុំជាងមុនក្នុងការដោះ ស្រាយវិវាទព្រំដែនតាមរយៈវិធានការទូតដោយសន្តិវិធី។ យើងមានតែសង្ឃឹមថាភាពម៉ឺងម៉ាត់ ភាពចាស់ទុំ និងសន្តិភាព នឹងទទួលបានជ័យជម្នះជាស្ថាពរលើការសម្តែងការខឹងសម្បារខុសរឿង ក្នុងកាលៈទេសៈទាំងនេះ។

ដោយ៖ ឆាំង យុ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា