មនុស្សជិត ៨.០០០ នាក់ស្លាប់ ឬបាត់ខ្លួន ព្រោះប្រថុយជីវិតធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ក្នុងឆ្នាំ ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្សជិត ៨.០០០ នាក់ស្លាប់ ឬបាត់ខ្លួន ព្រោះប្រថុយជីវិតធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ក្នុងឆ្នាំ ២០២៥

មនុស្សជិត ៨.០០០ នាក់ស្លាប់ ឬបាត់ខ្លួន ព្រោះប្រថុយជីវិតធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ក្នុងឆ្នាំ ២០២៥

ហ្សឺណែវ ៖ ជាសោកនាដកម្មដ៏គួរតក់ស្លុតមួយ ដោយមនុស្សដល់ទៅជិត ៨.០០០ នាក់ បានស្លាប់ ឬបាត់ខ្លួន ដោយសារតែការយកជីវិតមកភ្នាល់នៅលើផ្លូវអន្តោប្រវេសន៍ទូទាំងពិភពលោក កាលពីឆ្នាំ ២០២៥ នេះបើតាមរបាយការណ៍របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ចេញផ្សាយនៅថ្ងៃ អង្គារ ។

Advertisement

ផ្អែកតាមរបាយការណ៍នេះ ជនរងគ្រោះភាគច្រើនបានស្លាប់ ឬបាត់ខ្លួន ដោយសារតែករណីលិចទូកទៅក្នុងសមុទ្រ ដែលពួកគេប្រើប្រាស់ជាមធ្យោបាយធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុត ដើម្បីស្វែងរកពន្លឺជីវិតថ្មី ។

មនុស្ស ៤ នាក់ ក្នុងចំណោម ១០ នាក់ ដែលស្លាប់ និងបាត់ខ្លួន គឺព្រោះតែការធ្វើចំណាកស្រុកតាមផ្លូវសមុទ្រឆ្ពោះទៅកាន់អឺរ៉ុប ហើយករណីជាច្រើន ត្រូវបានគេហៅថា “ការលិចនាវាមិនត្រូវបានដឹង” ។

ជាការឆ្លើយតប លោកស្រី Maria Moita ដែលដឹកនាំនាយកដ្ឋានមនុស្សធម៌ និងឆ្លើយតបរបស់អង្គការអន្តរជាតិ បានប្រាប់សន្និសិទសារព័ត៌មានថា តួលេខទាំងនេះ បង្ហាញពីការបរាជ័យរួមគ្នារបស់យើង ដែលមិនអាចទប់ស្កាត់សោកនាដកម្មទាំងនេះ ។

បើតាម Al Jazeera, ទោះបីជាមនុស្សស្លាប់ ឬបាត់ខ្លួនចំនួន ៧.៩០៤នាក់ បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៩.១៩៧ នាក់ក្នុងឆ្នាំ ២០២៤ ក៏ដោយ ក៏អង្គការ IOM ជឿជាក់ថា កម្រិតនោះគឺដោយសារមួយផ្នែកមានករណីសង្ស័យ ១.៥០០នាក់ មិនត្រូវបានផ្ទៀងផ្ទាត់ដោយសារតែការកាត់បន្ថយជំនួយ ។

យោងតាមរបាយការណ៍, ផ្លូវអាហ្វ្រិកខាងលិចឆ្ពោះទៅភាគខាងជើង មានអ្នកស្លាប់ចំនួន ១.២០០នាក់ ខណៈតំបន់អាស៊ី បានរាយការណ៍ពីចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយរួមមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ ដែលរត់គេចពីអំពើហិង្សានៅមីយ៉ាន់ម៉ា ឬទុក្ខវេទនា នៅក្នុងជំរំជនភៀសខ្លួនដ៏ចង្អៀត នៅប្រទេសបង់ក្លាដែស ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា