អ៊ីរ៉ង់ រំអុក UN ឲ្យថ្កោលទោស ករណីអាមេរិករឹបអូសនាវារបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ រំអុក UN ឲ្យថ្កោលទោស ករណីអាមេរិករឹបអូសនាវារបស់ខ្លួន

អ៊ីរ៉ង់ រំអុក UN ឲ្យថ្កោលទោស ករណីអាមេរិករឹបអូសនាវារបស់ខ្លួន

តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានប្រកាសជំរុញ ដល់អង្គការសហប្រជាជាតិ ឲ្យថ្កោលទោស សកម្មភាពរឹបអូសកប៉ាល់ដឹកទំនិញ ពីសំណាក់យោធាអាមេរិក។

Advertisement

ជាការរំអុកដល់ UN ឲ្យថ្កោលទោស ស្របពេលដែល ទីក្រុង តេហេរ៉ង់ ចាត់ទុកទង្វើនេះថា ជាការលួចប្លន់ និង ជាការរំលោភលើបទឈប់បាញ់ រវាងទីក្រុងតេហេរ៉ង់ និង ទីក្រុង វ៉ាស៊ីនតោន។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និង អគ្គលេខាធិការ UN ដោយរៀបរាប់ថា «ទង្វើបែបនេះ បង្ហាញពីសញ្ញានៃការលួចប្លន់ ជាក់ស្តែង និងស្មើនឹងការកើនឡើង នៃគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាព ផ្លូវដឹកជញ្ជូន សំខាន់ៗ»។

លោក Amir Saeid Iravani បានបន្ថែមថា «លើសពីនេះ ទង្វើខុសច្បាប់ដូច្នេះ បង្កើតជាការបំពាន យ៉ាងច្បាស់លាស់ នៃបទឈប់បាញ់ ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ ហើយមានលក្ខណៈគ្រប់គ្រាន់ ជាសកម្មភាពឈ្លានពាន ក្រោមលក្ខខណ្ឌ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។

យ៉ាងណា ប្រធានាធិបតីអាមេរិក លោក Donald Trump បាឲ្យដឹងថា នាវាអ៊ីរ៉ង់ ឈ្មោះ Touska ត្រូវបានរឹបអូស បន្ទាប់ពីកប៉ាល់មួយគ្រឿងនេះ ខកខាន មិនបានឆ្លើយតប ទៅនឹងការព្រមាន ឱ្យបញ្ឈប់។ លោករៀបរាប់ថា «នាវិកអ៊ីរ៉ង់`បានបដិសេធមិនស្តាប់ ដូច្នេះ កប៉ាល់កងទ័ពជើងទឹករបស់យើង បានបញ្ឈប់ពួកគេ ដោយបានបាញ់ ធ្វើប៉ះពាល់ដល់ បន្ទប់ម៉ាស៊ីន របស់នាវា»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា