អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនជាប់សង្ស័យជាអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញដល់តុលាការពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនជាប់សង្ស័យជាអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញដល់តុលាការពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនជាប់សង្ស័យជាអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញដល់តុលាការពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់

ភ្នំពេញ៖ ដូចគ្រោងទុក អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនជាប់សង្ស័យ ២នាក់ទៀត ទៅដល់តុលាការ នៅម៉ោងប្រមាណ ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២២ មេសានេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams )និងសម្អាតប្រាក់ ។

Advertisement

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS នារសៀលថ្ងៃពុធទី២២ មេសា នេះថា សំណុំរឿងដែលបញ្ជូនមកតុលាការនារសៀលនេះ មានជនជាប់សង្ស័យ៖ ១-អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍, ២-សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងជនជាប់សង្ស័យ ២រូបផ្សេងទៀត រួមមាន៖ អ្នកស្រី អស កូពិសី ជាប្រពន្ធលោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ។ចំពោះព័ត៌មានបន្ថែម នឹងជូននៅពេលក្រោយ ។

អ្នកនាំពាក្យដដែល បានបញ្ជាក់ថា បទស៊ីសំណូកត្រូវផ្តន្ទាទោសតាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និង៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ដោយឡែកបទល្មើសសម្អាតប្រាក់ ត្រូវផ្តន្ទាទោសតាមមាត្រា៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ប្រាប់អ្នកព័ត៌មានព័ត៌មានកាលពីរសៀលថ្ងៃទី២១ មេសា ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល ២០ថ្ងៃមកហើយ ។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនបុគ្គលសំខាន់ៗជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការបង្ក្រាប បោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត និងភាពអសកម្មនានា ។ កាលពីខែមីនា អនុប្រធាន និងមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស ២នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួន ដោយរកឃើញលុយពុករលួយជាង ១លានដុល្លារអាម៉េរិក ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា