ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ហើយមិនមែនត្រឹមតែជាយន្តការថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការសម្រាប់ឆ្ពោះទៅមុខ និងបញ្ជាក់អំពីការជឿទុកចិត្តគ្នា និងភាពចាស់ទុំនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ដោយមានការចូលរួមពីស្ថាប័នការបរទេស និងការពារជាតិ នៃប្រទេសទាំងពីរយន្តការនេះ និងពង្រឹងការសម្របសម្រួល បង្កើនការប្រាស្រ័យទាក់ទងគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយជាដៃគូដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងទំនាក់ទំនងប្រវត្តិសាស្ត្រជាយូរអង្វែង បានវិវត្តន៍រីកចម្រើនទៅជាមិត្តភាពដែកថែប ដោយឈរលើការគោរពគ្នា ការជឿទុកចិត្តគ្នា ការគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។

Advertisement

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន បានចាប់ផ្តើមជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់ទៀតថា មិត្តចិន គឺជាដៃគូដ៏គួរឱ្យជឿទុកចិត្តបំផុតរបស់កម្ពុជា ដោយកិច្ចសហប្រតិបត្តិការរបស់យើងបាននាំមកនូវផលអត្ថប្រយោជន៍ជាក់ស្តែង ដល់ការអភិវឌ្ឍន៍សង្គម សុខមាលភាពរបស់ប្រជាជនកម្ពុជា។ កម្ពុជាសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលបានបន្តការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា ចិន គ្រប់រដូវការក្នុងយុគសម័យថ្មី។

សូមជម្រាបថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺដើម្បីពង្រឹងទៅលើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

សមាសភាពភាគីចិន មានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែកសមាសភាពភាគីកម្ពុជាមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមជម្រាបថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន, និងសម្តែងការសម្តេចធិបតី ហ៊ុន ម៉ាណែត និងជំនួបទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា